Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

Who Changed the Sabbath to Sunday?

តើអ្នកណាផ្លាស់ប្ដូរថ្ងៃសប្ប័ទ ទៅជាថ្ងៃអាទិត្យ?

          តើអ្នកណាផ្លាស់ប្តូរថ្ងៃសប្ប័ទ ទៅជាថ្ងៃអាទិត្យ?

          នេះជាការសិក្សាជាបន្តបន្ទាប់ ពីថ្ងៃសប្ប័ទ ក្នុងបទព្រះគម្ពីរ 

ឥឡូវនេះ   នៅពេលយើងចូលទៅជិតចំណុចនេះ  ចូរយើងយល់ពីអ្វី

មួយដែលមានសារៈសំខាន់ខ្លាំងណាស់     នៅក្នុងអ្វីគ្រប់យ៉ាងដែល

យើងធ្វើ។   ចូរចាប់ផ្តើមដំបូង ដោយចូលទៅកាន់   គម្ពីរហេព្រើរ ១១:

ពីព្រោះនេះជាមូលដ្ឋានដែលត្រូវតែមាននៅក្នុងជីវិតរបស់យើងរាល់

គ្នា   ដែលយើងត្រូវតែជឿព្រះ    យើងត្រូវតែជឿព្រះបន្ទូលរបស់ព្រះ

 យើងត្រូវតែជឿថាទ្រង់ជាព្រះពិត      ហើយព្រះទ្រង់មានបន្ទូល ដូច

ដែលបានសរសេរទុកនៅក្នុងព្រះគម្ពីរ ហេព្រើរ ១១:៦ «តែបើឥតមាន

មាសេចក្ដីជំនឿទេ  នោះមិនអាចនឹងគាប់ដល់ព្រះហឫទ័យព្រះបាន

ឡើយ» ដោយហេតុនោះហើយបានជាមានមនុស្សជាច្រើន កាលណា

គេចូលទៅក្នុងសាសនាឬចូលទៅក្នុងពួកជំនុំ មិនយូរប៉ុន្មានក៏បង្រៀន

ថាព្រះនៅឯស្ថានសួគ៌យ៉ាងឆ្ងាយ  ដោយសារពួកគេមិនផ្ដោតលើព្រះ

នឹងព្រះបន្ទូលរបស់ទ្រង់  ជាចំណុចដ៏សំខាន់    ដែលគេត្រូវធ្វើនៅក្នុង

ជីវិតរបស់ខ្លួន។   «នោះមិនអាចនឹងគាប់ដល់ព្រះហឫទ័យព្រះបាន

ឡើយ» ឥឡូវនេះ ចូរយើងយល់ការមួយគឺយើងត្រូវ  «គាប់ដល់

ព្រះហឫទ័យព្រះ»   មនុស្សភាគច្រើនចង់ផ្គាប់ចិត្តអ្នកដទៃ   ឬផ្គាប់

ចិត្តបុរស ឬផ្គាប់ចិត្តស្ត្រី  ប៉ុន្តែអ្នកត្រូវតែផ្គាប់ដល់ព្រះហឫទ័យនៃព្រះ

វិញ។     មនុស្សមិនអាចផ្គាប់ចិត្តដល់អ្នកដទៃបាន ពីព្រោះមនុស្សមិន

ស្គាល់ចិត្តរបស់មនុស្សទេ  មានពេលខ្លះមនុស្ស  គេចង់ធ្វើអ្វីៗទៅតាម

ចិត្តចង់របស់គេ   ប៉ុន្តែ ដោយមានសេចក្ដីជំនឿ       អ្នកអាចធ្វើឲ្យព្រះ

សព្វព្រះហឫទ័យបាន       «ខ៦ដ្បិតអ្នកណាដែលចូលទៅឯព្រះ

[យើងកំពុងមកឯព្រះ]…    នោះត្រូវតែជឿ  [នេះមានន័យថា យើង

ស្ថិតនៅក្រោមកាតព្វកិច្ចត្រូវជឿ] …ថាមានព្រះមែន    ហើយថាទ្រង់

ប្រទានរង្វាន់   ដល់អស់អ្នកដែលស្វែងរកទ្រង់ផង»  ដូច្នេះ យើងមាន

សំណួរ ពីថ្ងៃសប្ប័ទ នឹងថ្ងៃអាទិត្យ តើអ្នកជឿថាថ្ងៃណា     ជាថ្ងៃដែល

បានតាំងសំរាប់មនុស្សមិនមែនជាមនុស្សសំរាប់ថ្ងៃឈប់សំរាក    ឬថ្ងៃ

សប្ប័ទទេ» (ម៉ាកុស២:២៧)   តើអ្នកជឿព្រះបន្ទូលរបស់ព្រះយេស៊ូវ

គ្រីស្ទឬទេ?        អ្នកត្រូវតែជឿព្រះវរបិតានឹងព្រះអម្ចាស់យេស៊ូវគ្រីស្ទ

ហើយយើងនឹងឃើញថា ថ្ងៃសប្ប័ទ     គឺជាសេចក្ដីសន្យានៃសញ្ញាថ្មី

យើងនឹងរៀនពីការដ៏គួរឲ្យភ្ញាក់ផ្អើលមួយចំនួន   ដែលទាក់ទងនឹងថ្ងៃ

អាទិត្យ ដោយពួកកាតូលិក  នឹងពួកប្រូតេស្តង់។    យើងនឹងរៀន    តើ

អ្នកណាផ្លាស់ប្តូរថ្ងៃសប្ប័ទ  ទៅជាថ្ងៃអាទិត្យ?

          ទីមួយ:  ឥឡូវនេះ  ចូរយើងពិនិត្យមើលឡើងវិញ  ពីព្រះអង្គ

ដែលទ្រង់បង្កើតថ្ងៃឈប់សំរាក  ឬថ្ងៃសប្ប័ទ គម្ពីរយ៉ូហានជំពូកមួយ

ខ១. «កាលពីដើមដំបូងមានព្រះបន្ទូល   ព្រះបន្ទូលក៏គង់នៅជាមួយ

នឹងព្រះ ហើយព្រះបន្ទូលនោះឯងជាព្រះ  ខ២.   ទ្រង់គង់នៅជាមួយ

នឹងព្រះ    តាំងអំពីដើមមក    ខ៣. គ្រប់របស់ទាំងអស់បានកើតមក

ដោយសារទ្រង់  ហើយក្នុងបណ្ដារបស់ដែលបានបង្កើតមកទាំង

ប៉ុន្មាន    នោះគ្មានអ្វីណាមួយកើតមកក្រៅពីទ្រង់ឡើយ»

          ដូច្នេះ ថ្ងៃសប្ប័ទ     ត្រូវបានបង្កើតឡើងដោយព្រះអង្គទ្រង់

 ដែលក្រោយមកទ្រង់បានយកនិស្ស័យជាមនុស្ស  គឺព្រះយេស៊ូវគ្រីស្ទ

ដូច្នេះ ទ្រង់ ជាព្រះនៃគមម្ពីរសញ្ញាចាស់ ហេតុនេះហើយ  ខ២៧«

បានជាព្រះយេស៊ូវគ្រីស្ទទ្រង់មានបន្ទូលថា ថ្ងៃឈប់សំរាក…         [ថ្ងៃ

សប្ប័ទ]…   បានតាំងសំរាប់មនុស្ស   មិនមែនជាមនុស្សសំរាប់ថ្ងៃឈប់

សំរាកទេ  ខ២៨. ដូច្នេះ  កូនមនុស្ស…[ព្រះយេស៊ូវ]…   ជាម្ចាស់នៃថ្ងៃ

ឈប់សំរាកដែរ»  (ម៉ាកុស២:២៧២៨)

          ទីពីរ: បញ្ញត្តិទីបួនចែងថា   «ចូរឲ្យនឹកចាំពីឈប់សំរាក    [ថ្ងៃ

សប្ប័ទ]… ដើម្បីញែកថ្ងៃនោះចេញជាបរិសុទ្ធ  ក្នុងរវាង៦ថ្ងៃ   នោះ

ត្រូវឲ្យឯងធ្វើអស់ទាំងការរបស់ឯងចុះ    តែឯថ្ងៃទី៧  នោះជាថ្ងៃឈប់

សំរាកថ្វាយព្រះយេហូវ៉ា ជាព្រះនៃឯងវិញ   នៅថ្ងៃនោះមិនត្រូវធ្វើការ

អ្វីឲ្យសោះ  ទោះខ្លួនឯងឬកូនប្រុសកូនស្រីឯងក្ដី  ទោះបាវប្រុស  ឬបាវ

ស្រីឯងក្ដី  ទោះសត្វរបស់ឯង  ឬអ្នកដទៃដែលនៅផ្ទះឯងក្ដី    ដ្បិតក្នុង

៦ថ្ងៃព្រះយេហូវ៉ា ទ្រង់បានធ្វើផ្ទៃមេឃ ផែនដី  ហើយនឹងសមុទ្រ  ព្រម

ទាំងរបស់សព្វសារពើនៅស្ថានទាំងនោះដែរ រួចដល់ថ្ងៃទី៧ ទ្រង់ឈប់

សំរាក ហេតុនោះបានជាព្រះយេហូវ៉ាទ្រង់បានប្រទានពរដល់ថ្ងៃឈប់

សំរាក  ហើយក៏ញែកចេញជាបរិសុទ្ធ»  (និក្ខមនំ២០:១១)

          ទីបី: យើងមិនបានរកឃើញថា   កិច្ចសន្យាថ្មី   ថាថ្ងៃឈប់សំ

រាក ឬថ្ងៃសប្ប័ទសំរាប់តែសាសន៍យូដាតែប៉ុណ្ណោះទេ      គ្មានកន្លែង

ណាក្នុងព្រះគម្ពីរបានចែងនោះទេ   ព្រះទ្រង់មានបន្ទូលយ៉ាងច្បាស់

ថា   ថ្ងៃសប្ប័ទជាថ្ងៃបរិសុទ្ធរបស់ទ្រង់   ហើយថ្ងៃបុណ្យបរិសុទ្ធ    ទាំង

ប៉ុន្មាន  ក៏ជាថ្ងៃឈប់សំរាក ឬជាថ្ងៃសប្ប័ទរបស់ទ្រង់ដែរ  ពីព្រោះព្រះ

ទ្រងជាអង្គដែលបង្កើតថ្ងៃឈប់សំរាក ឬថ្ងៃសប្ប័ទ      ហើយទ្រង់ក៏ជា

ម្ចាស់ ត្រួតត្រា នឹងគ្រប់គ្រងលើថ្ងៃបរិសុទ្ធទាំងអស់នោះផង  ដូច្នេះ

ហើយ ព្រះទ្រង់ជាអង្គដែលកំណត់សេចក្ដីសញ្ញានៃថ្ងៃឈប់សំរាក ឬ

ថ្ងៃសប្ប័ទនេះ  ទុកជាច្បាប់  នឹងជាសេចក្ដីសញ្ញាជាប់នៅអស់កល្ប។

          យើងក៏បានឃើញថា នៅក្នុងពួកអ្នកគ្រីស្ទាន   គេថ្កោលទោស

ព្រះដោយជ្រើសរើសយកបញ្ញត្តិណា    ដែលត្រូវចិត្តរបស់គេ ហើយ

បដិសេធបញ្ញត្តិដែលគេមិនចូលចិត្ត  តើទង្វើនេះ     អ្នកគ្រីស្ទានកំពុង

តែថ្កោលទោសព្រះហើយ  មែនឬទេ?  គឺមែន!  នៅពេលអ្នកគ្រីស្ទាន

ថ្កោលទោសព្រះអម្ចាស់     អ្នកកំពុងតែធ្វើឲ្យខ្លួនរបស់អ្នកទទួលស្ថាន

ភាពដ៏លំបាកបំផុតរវាងអ្នក  ហើយនឹងព្រះអម្ចាស់     ពីព្រោះបើអ្នក

ថ្កោលទោសព្រះទៅហើយ    នោះព្រះទ្រង់មិនគង់នៅជាមួយនឹងអ្នក

ទេ    ហើយអ្នកក៏មិនអាចនៅជាមួយនឹងព្រះអង្គបានដែរ  ហើយព្រះ

ក៏ទ្រង់នឹងមិន  សង្គ្រោះអស់អ្នកដែលថ្កោលទ្រង់ទេ    អស់អ្នកមិនជឿ

ព្រះបន្ទូលទ្រង់   ព្រមទាំងមិនជឿក្រិត្យវិន័យដ៏បរិសុទ្ធរបស់ព្រះ ដើម្បី

ប្រព្រឹត្តតាម    ឯសេចក្ដីបញ្ញត្តិក៏បរិសុទ្ធ  ហើយល្អ   ជារបស់ផងព្រះ

អម្ចាស់ទេ   អ្នកកំពុងតែនិយាយថា    គំនិតរបស់អ្នកល្អ     ជាងព្រះ។

          ឥឡូវនេះ ព្រះទ្រង់គឺជាអង្គបង្កើត របស់សព្វសារពើ ហើយល្អ

ឥតខ្ចោះ  ហេតុដូច្នេះ ហើយ  គំនិតរបស់មនុស្សគ្មានជំហរទេ  មនុស្ស

អាចជឿអ្វីៗដែលពួកគេចង់ធ្វើ  ប៉ុន្តែពួកគេនឹងមិនអាចផ្លាស់ប្តូរគំនិត

របស់ព្រះ    ហើយពួកគេក៏មិនអាចផ្លាស់ប្តូរថ្ងៃសប្ប័ទ    ជាថ្ងៃបរិសុទ្ធ

របស់ព្រះបាន   ហើយពួកគេក៏មិនអាចនឹងធ្វើឱ្យព្រះបាត់ទៅបានដែរ

ដោយគ្រាន់តែពួកគេប្រហែលជាមានទស្សនៈមួយ ឬពីរប៉ុណ្ណោះ

          ទីបួន:  យើងបានឃើញពីសេចក្ដីជំនឿរបស់អ័ប្រាហាំ      «ពី

ព្រោះអ័ប្រាហាំបានស្ដាប់តាមពាក្យអញ    ព្រមទាំងរក្សាបញ្ញើ    នឹង

បញ្ញត្តិ  ហើយច្បាប់   នឹងក្រិត្យវិន័យរបស់អញ» (លោកុប្បត្តិ ២៦:)

 ហើយរួមបញ្ចូលទាំងថ្ងៃសប្ប័ទផង

          ទីប្រាំ: យើងបានឃើញនៅក្នុង អេសេគាល ជំពូក២០   ពីរបៀប

ដែលសាសន៍អ៊ីស្រាអែល   នឹងកូនចៅរបស់ពួកគេបដិសេធថ្ងៃសប្ប័ទ

របស់ព្រះ  ហើយយើងបានឃើញយ៉ាងច្បាស់ថា     ការបដិសេធទាំ

នេះត្រូវបានប្រគល់ទៅដល់ពូជអំបូរទាំង១២   នៃសាសន៍អ៊ីស្រាអែល

មិនមែនសម្រាប់តែសាសន៍យូដាទេ     ហើយក៏បានក្លាយជាអំពើបាប

នឹងការបះបោរ    ប្រឆាំងនឹងព្រះ    ឥឡូវនេះ      សូមយើងមើលនូវ

យេស៊ូវគ្រីស្ទទ្រង់នៅតែដដែល គឺពីម្សិលមិញ ថ្ងៃនេះ  ហើយទៅដល់

អស់កល្បជានិច្ចតទៅ  [ព្រះយេស៊ូវគ្រីស្ទទ្រង់  ជាព្រះនៃគម្ពីរសញ្ញា

ចាស់ដែលព្រះយេស៊ូវមានបន្ទូល        «ដ្បិតព្រះជាព្រះនៅក្នុងគម្ពីរ

សញ្ញាចាស់] ថ្ងៃនេះ      [នោះជាពេលដែលប៉ុលកំពុងសរសេរសំបុត្រ

ហេព្រើរ]       ហើយទៅដល់អស់កល្បជានិច្ចតទៅជារៀងរហូត»

 (ហេព្រើរ ១៣:៨) ហើយមានបទគម្ពីរមួយទៀតដែលចែងថា

«ដ្បិតអញ គឺយេហូវ៉ាអញមិនប្រែប្រួលឡើយ…» (ម៉ាឡាគី៣:

៦) ហើយមានបទគម្ពីរមួយទៀតដែលចែងថាព្រះ «ទ្រង់មិន

ចេះប្រែប្រួល  សូម្បីតែស្រមោលនៃសេចក្ដីផ្លាស់ប្រែក៏គ្មានដែរ»

(យ៉ាកុប១:១៧) បទគម្ពីរខាងលើនេះ បានប្រាប់យើងថាបញ្ញត្តិ

ដប់ប្រការ នឹងថ្ងៃសប្ប័ទ    នៅជាប់ស្ថិតស្ថេរនៅឡើយ ពីព្រោះ

បានតាំងឡើងសំរាប់មនុស្សគ្រប់គ្នា ហើយមនុស្សមាននៅលើ

ផែនដី នៅឡើយដែរ។

          ឥឡូវនេះ  ចូរយើងចូលទៅកាន់គម្ពីរសញ្ញាថ្មី ហើយបន្ទាប់

មក    យើងនឹងត្រឡប់ទៅមើលការព្យាករណ៍មួយចំនួននៃគម្ពីរ

សញ្ញាថ្មី ដែលគម្ពីរសញ្ញាចាស់បានកត់ទុក  សូមបើកទៅគម្ពីរ

ម៉ាកុសជំពូក២   យើងបានរៀនគម្ពីរម៉ាកុសជំពូក២នេះ  ពីរ  បី

ដងពីមុនមកហើយ  ប៉ុន្តែ     សូមឲ្យយើងយល់យ៉ាងពិតប្រាកដ

នឹង យល់យ៉ាងច្បាស់លាស់   ដែលគម្ពីរនេះកំពុងបង្រៀនយើង

ពីព្រះបន្ទូលដ៏ជ្រាលជ្រៅ នឹមានសកម្មបំផុត ដោយព្រោះព្រះ

យេស៊ូវគ្រីស្ទ  ទ្រង់មានបន្ទូលថា  ខ២៧ «ថ្ងៃឈប់សំរាក       [ថ្ងៃ

សប្ប័ទ]…បានតាំងសំរាប់ឲ្យមនុស្ស …[ភាសាក្រិមានន័យថា ដោយ

សារមនុស្ស]…មិនមែនជាមនុស្សសំរាប់ថ្ងៃឈប់សំរាកទេ   ក្នុងពាក្យ

ផ្សេងទៀត   ដោយសារតែមនុស្សត្រូវបានបង្កើតឡើង   ព្រះទ្រង់បាន

បង្កើតថ្ងៃឈប់សំរាក      សំរាប់មនុស្សសំរាប់ជាផលប្រយោជន៍របស់

មនុស្សសំរាប់ការសំរាករបស់មនុស្ស     ហើយនឹងសំរាប់ការប្រកបជា

មួយនឹងព្រះ ដែលបានបង្កើតមនុស្សមក    ដូចដែលយើងបានរៀប

រាប់ពី  ថ្ងៃឈប់សំរាគឺជាថ្ងៃបរិសុទ្ធ  ដ៏អស្ចារ្យ    នៅថ្ងៃសប្ប័ទដំបូង

មានអ័ដាម អេវ៉ា ហើយនឹងព្រះប្រកបជាមួយគ្នា ភ្លាមៗបន្ទាប់ពីពួកគេ

ត្រូវបានបង្កើតឡើង    ហើយព្រះម្ចាស់ទ្រង់ក៏មានព្រះបន្ទូលជាមួយ

គេ    ហើយបង្រៀនពួកគេនៅថ្ងៃសប្ប័ទនោះ   ហើយព្រះអម្ចាស់ទ្រង់

ក៏ចង់ធ្វើការជាមួយនឹងយើងរាល់គ្នានៅថ្ងៃនេះ       តាមរយៈវិញ្ញាណ

បរិសុទ្ធរបស់ទ្រង់  តាមរយៈព្រះបន្ទូលរបស់ទ្រង់

 ហើយតាមរយៈអ្នកបំរើរបស់ទ្រង់   ដើម្បីឲ្យយើងទាំងអស់គ្នា   អាចប្រកបជាមួយនឹងព្រះ

អង្គបាន  ដោយសារការប្រកបរបស់យើងរាល់គ្នាចាប់ផ្ដើមពីព្រះមក

          ដូច្នេះ «ថ្ងៃសប្ប័ទត្រូវបានបង្កើតឡើងសំរាប់ប់មនុស្ស…»       ថ្ងៃ

សប្ប័ទជាព្រះពរ  ជាអត្ថប្រយោជន៍    ជាការដ៏អស្ចារ្យមកពីព្រះ   «

ហើយ  មិនមែនជាមនុស្សសំរាប់ថ្ងៃសប្ប័ទទេ…»នេះ មានន័យថាគ្នាន

អ្នកណាម្នាក់មានសិទ្ធិអំណាច ឬបុព្វសិទ្ធិ  ថា «មិនចូលចិត្ត ថ្ងៃសប្ប័ទ

ទេ ឬថា ខ្ញុំនឹងផ្លាស់ប្តូរវា  ទៅថ្ងៃអាទិត្យវិញ  ឬថ្ងៃច័ន្ទ ឬថ្ងៃអង្គារ   

ថ្ងៃពុធឬថ្ងៃណាក៏ដោយ  មនុស្សគ្មាអំណាចលើថ្ងៃឈប់សំរារបស់

ព្រះទេ ពីព្រោះព្រះអម្ចាស់ទ្រង់បានបង្កើតថ្ងៃសប្ប័ទ        ឥឡូវសូម

កត់ចំណាំ     ខ២៨ «…ដូច្នេះ… [ដោយសារតែព្រះបន្ទូលចេញពីព្រះ

ឳស្ឋព្រះ]…កូនមនុស្ស…[ព្រះយេស៊ូវគ្រីស្ទ]…   ជាម្ចាស់នៃ

ថ្ងៃឈប់សំរាក…[ថ្ងៃសប្ប័ទ]…ដែរ» ឥឡូវនេះ ថ្ងៃសប្ប័ទ  ជាថ្ងៃទីជាថ្ងៃបរិសុទ្ធ

របស់ព្រះអម្ចាស់  (ម៉ាកុស២:២៧២៨)។   ជាការខុសទាំងស្រុង  ក្នុង

 ការហៅថ្ងៃអាទិត្យ ជាថ្ងៃទី១ថា  «ជាថ្ងៃរបស់ព្រះអម្ចាស់» លើកលែង

តែអ្នកចង់ថ្វាយបង្គំព្រះក្លែងក្លាយ។

          ឥឡូវនេះ  អ្នកត្រូវតែយល់ថា  មានព្រះគ្រីស្ទក្លែងក្លាយ បាន

កើតឡើងជាច្រើន។    យើងត្រូវបានគេប្រាប់ថា    មិនមានព្រះផ្សេង

ទៀត  នៅពីមុខយើងនោះទេ ហើយប្រសិនបើអ្នកថ្វាយបង្គំព្រះនៅថ្ងៃ

មួយផ្សេងទៀត នោះព្រះទ្រង់បានមានព្រះបន្ទូលថា     នោះអ្នកមាន

ព្រះមួយទៀតនៅចំពោះមុខអ្នកហើយ    អ្នកកំពុងតែថ្វាយបង្គំព្រះ

 ជាឥតប្រយោជន៍  អ្នកកំពុងថ្កោលទោសព្រះម្ចាស់ ហើយនិយាយ

ថា «ខ្ញុំស្អប់ថ្ងៃសប្ប័ទរបស់ព្រះអម្ចាស់ណាស់ ខ្ញុំមិនចូលចិត្តថ្ងៃសប្ប័ទ

របស់ទ្រង់ទេ។   ឯថ្ងៃអាទិត្យ    គឺវាងាយស្រួលជាង  បានសំរាកសំរាប់

មនុស្សគ្រប់គ្នា  ហើយសូម្បីតែមេដឹកនាំសាសនា  ក៏បាននិយាយថា 

«មែនហើយប្រសិនបើព្រះយេស៊ូវគ្រីស្ទយាងមកផែនដីនៅថ្ងៃនេះ នោះ

ទ្រង់នឹងថ្វាយបង្គំនៅថ្ងៃអាទិត្យដែរ»  ពួកគេកំពុងច្រឡំ    ពួកគេកំពុង

មានការភ្ញាក់ផ្អើលដ៏ធំមួយ    ពីព្រោះព្រះអង្គទ្រង់ជាព្រះដែលបង្កើត

ថ្ងៃទី៧ ឬថ្ងៃសប្ប័ទ  ទ្រង់នឹងមិនផ្លាស់ប្តូរថ្ងៃឈប់សំរាក    ឬថ្ងៃសប្ប័ទ

ដែលទ្រង់បានបង្កើតឡើង    សំរាប់មនុស្ស   បន្ទាប់ពីបានបង្កើតរបស់

សព្វសារពើហើយ   ដូច្នេះ   នៅថ្ងៃទី៧    ព្រះអម្ចាស់ទ្រង់ក៏បង្កើតថ្ងៃ

សប្ប័ទ  ជាថ្ងៃបរិសុទ្ធសំរាប់ថ្វាយបង្គំទ្រង់  ឯថ្ងៃទី៧នោះ    ហៅថាថ្ងៃ

សៅរិ៍។

          ឥឡូវនេះ ចូរយើងបើកទៅ គម្ពីរអេសាយជំពូក៥៥   ហើយ

បន្ទាប់មក   យើងនឹងបើកបទគម្ពីរមួយចំនួនទៀត  គម្ពីរអេសាយ៥៥:

៦     «ចូរស្វែងរកព្រះយេហូវ៉ា    ក្នុងកាលដែលអាចនឹងរកទ្រង់ឃើញ

ហើយអំពាវនាវដល់ទ្រង់  ក្នុងកាលដែលទ្រង់គង់នៅជិតចុះ»  ដើម្បី

ស្វែងរកព្រះយេហូវ៉ា  មនុស្សត្រូវស្ដាប់បង្គាប់ព្រះអង្គ រក្សាថ្ងៃសប្ប័ទ

ដើម្បីញែកចេញជាបរិសុទ្ធ។  ទស្សន:វិទូ នៃគ្រីស្ទសាសនា គ្រូគង្វាល

គ្រូបង្រៀនព្រះគម្ពីរ  ពួកចាស់ទុំ       នឹងអស់អ្នកកាន់តាមគោលលទិ្ធ

របស់មនុស្ស ត្រូវបោះបង់ចោលទាំងអស់ចេញ ហើយត្រូវយល់ស្រប

នឹងជឿព្រះបន្ទូលរបស់ព្រះ ហើយស្ដាប់បង្គាប់តាមព្រះបន្ទូល ហើយ

ធ្វើតាមព្រះបន្ទូល កុំធ្វើអ្វីៗតាមតែចិត្តចង់  គឺត្រូវធ្វើតាមព្រះហឫទ័យ

នៃព្រះវិញ     បើយើងមិនធ្វើតាមព្រះហឫទ័យរបស់ព្រះ   គឺនឹងមាន

បញ្ហាធំជាមួយនឹងព្រះ។   យើងមិនត្រូវបង្គាប់ព្រះឲ្យធ្វើអ្វីៗ  តាមចិត្ត

យើងចង់បាននោះទេ    ដូចជាការថ្វាយបង្គំព្រះថ្ងៃអាទិត្យ   ធ្វើបុណ្យ

ណូអែល   នឹងបុណ្យផ្សេងៗទៀតរបស់លោកីយនេះ។       អ្នកត្រូវតែ

ថ្វាយបង្គំព្រះ  នៅថ្ងៃសប្ប័ទ  ជាថ្ងៃទី៧  ដែលព្រះទ្រង់ញែកចេញជា

បរិសុទ្ធ ពីព្រោះនៅថ្ងៃទី៧នោះ មានវត្តមានព្រះដ៏បរិសុទ្ធ  ទ្រង់ប្រកប

ជាមួយរាស្ដ្ររបស់ទ្រង់ ខាងវិញ្ញាណ។

          ដូច្នេះ នៅពេលអ្នកកំពុងរក្សាថ្ងៃសប្ប័ទ   នោះអ្នកកំពុងតែ

ស្វែងរកព្រះ    ដូចបទគម្ពីរហេព្រើរបានចែង   «តែបើឥតមានសេចក្ដី

ជំនឿទេ នោះមិនអាចនឹងគាប់ដល់ព្រះហឫទ័យព្រះបានឡើយ  ដ្បិត

អ្នកណាដែលចូលទៅឯព្រះ    នោះត្រូវតែជឿថា មានព្រះមែន ហើយ

ថា ទ្រង់ប្រទានរង្វាន់   ដល់អស់អ្នកដែលស្វែងរកទ្រង់» (ហេព្រើរ១១:

៦) ហេតុនេះ     អស់អ្នកដែលចូលមកឯព្រះ  ត្រូវជឿព្រះ  ត្រូវជឿអ្វីៗ

ដែលព្រះមានបន្ទូល  ស្ដាប់បង្គាប់   ហើយធ្វើតាមព្រះបន្ទូល  ពីព្រោះ

ព្រះបន្ទូលទ្រង់ជាសេចក្ដីពិត  ត្រូវខាងវិញ្ញាណ  នឹងជីវិត។

          អេសាយ៥៥  ខ៦. «ចូរស្វែងរកព្រះយេហូវ៉ា ក្នុងកាលដែល

អាចរកទ្រង់ឃើញ   ហើយអំពាវនាវ    ក្នុងកាលដែលទ្រង់គង់នៅជិត

ចុះ   ខ៧. ត្រូវឲ្យមនុស្សអាក្រក់បោះបង់ចោលផ្លូវរបស់ខ្លួន… [មនុស្ស

អាក្រក់ គឺជាមនុស្ស    ដែលនិយាយថា ថ្ងៃអាទតិ្យ ជាថ្ងៃសប្ប័ទ  ឬជា

ថ្ងៃបរិសុទ្ធ]…  ហើយឲ្យមនុស្សទុច្ចរិតចោលគំនិតអាក្រក់របស់ខ្លួនដែរ

»  ដូច្នេះ   អ្វីៗក៏ដោយដែលអ្នករាល់គ្នាមានគំនិតផ្ទុយនឹងថ្ងៃសប្ប័ទ

គឺជាគំនិតទុច្ចរិត  អាក្រក់   ប្រឆាំងនឹងព្រះដ៏បរិសុទ្ធ    នោះអ្នកត្រូវតែ

បោះបង់វាចោល «រួចឲ្យអ្នកត្រឡប់មកឯព្រះយេហូវ៉ាវិញ      នោះ

ទ្រង់នឹងអាណិតមេត្តាដល់គេ គឺឲ្យវិលមកឯព្រះនៃយើងរាល់គ្នា  ដ្បិត

ទ្រង់នឹងអត់ទោសឲ្យជាបរិបូរ»   (ខ៦៧)

          ឥឡូវនេះ សូមមើលទៅគម្ពីរ អេសាយជំពូក៥៦ ឆ្លើយនឹង

សំណួរនេះ    ដែលមនុស្សតែងតែនិយាយថា   ថ្ងៃសប្ប័ទ  គឺសំរាប់តែ

គម្ពីរសញ្ញាចាស់ ថ្ងៃសប្ប័ទមិនមែនសំរាប់គម្ពីរសញ្ញាថ្មីទេ   ថ្ងៃសប្ប័ទ

គឺសំរាប់តែជនជាតិយូដា    ថ្ងៃសប្ប័ទមិនមែនសំរាប់យើង ជាសាសន៍

ដទៃទេ  នេះជាការយល់មិនស្របតាមបទព្រះគម្ពីរទេ។

ឥឡូវសូមយើងមើលបទគម្ពីរខ្លះ  ដែលទាក់ទងនឹងថ្ងៃសប្ប័ទ

គម្ពីរអេសាយ៥៦ ខ១. «ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា ចូររក្សា

សេចក្ដីយត្តិធម៌  ហើយប្រព្រឹត្តតាមសេចក្ដីសុចរិតចុះ  ពីព្រោះសេចក្ដី

សង្គ្រោះរបស់អញបានជិតមកដល់ហើយយើងត្រូវយល់ព្រះយេស៊ូវ

គ្រីស្ទទ្រង់ជិតយាងមកវិញហើយ តើជិតដល់ត្រឹមណា?      យើង

មិនទាន់ដឹងទេ ប្រហែលជា៥ឆ្នាំ ឬ៦ឆ្នាំ ឬ១០ឆ្នាំទៀត     ក៏មិនដឹងដែរ

ប៉ុន្តែ វាយូរឆ្នាំចំពោះយើងតែចំពោះព្រះអម្ចាស់វិញ គឺមួយប៉ព្រិចភ្នែក

ប៉ុណ្ណោះ ពីព្រោះ១ពាន់ឆ្នាំ ទុកដូចជា១ថ្ងៃ នៅចំពោះព្រះ នេះហើយ

ហើយជាសេចក្ដីទំនាយសំរាប់ជំនាន់យើងនេះវិញឯសេចក្ដីសុចរិត

របស់អញ ក៏រៀបនឹងសំដែងឲ្យឃើញដែរ ខ២. មានពរហើយ… [មាន

ពរអស់អ្នកកាន់ថ្ងៃសប្ប័ទ]… មនុស្សណាដែលប្រព្រឹត្តយ៉ាងនោះព្រម

ទាំងកូនមនុស្សណាដែលកាន់សេចក្ដីនេះឲ្យខ្ជាប់ខ្ជួនផង        គឺជាអ្នក

ដែលថែរក្សាថ្ងៃឈប់សំរាកឥតបង្អាប់    ហើយរក្សាដៃមិនឲ្យធ្វើការអា

ក្រក់ណាឡើយ»  អ្នកនោះនឹងមានពរ ពីព្រះអម្ចាស់។      ពួកគ្រីស្តាន

[មិនមែនគ្រីស្ទាន]  ឬគ្រីស្តបរិស័ទ   គេគិតថា     ប្រសិនបើអ្នករក្សាថ្ងៃ

សប្ប័ទ  ឬថ្ងៃទី៧ នោះអ្នកនឹងត្រូវបណ្ដាសា ប៉ុន្តែ តាមការពិត មិនមែន

ដូច្នោះទេ   អស់អ្នកដែលរក្សាថ្ងៃសប្ប័ទ  ឲ្យបានបរិសុទ្ធ   នោះគឺជាអ្នក

មានព្រះពរវិញ។    សូមកត់ចំណាំ  ខ៣.  «ឯសាសន៍ដទៃណាដែលបាន

ភ្ជាប់ខ្លួននឹងព្រះយេហូវ៉ាហើយ  នោះមិនត្រូវឲ្យពោលថា ក្រែងព្រះយេហូ

វ៉ាទ្រង់នឹងញែកខ្ញុំចេញពីរាស្ដ្រទ្រង់ទៅ» ពីព្រោះព្រះយេហូវ៉ា ទ្រង់មិនបោះ

បង់ចោលអស់អ្នកដែលបានកាន់ខ្ជាប់ខ្ជួនតាមថ្ងៃបរិសុទ្ធរបស់ទ្រង់ទេ។សព្វថ្ងៃនេះ

 ពួកជំនុំនៃព្រះ គឺជារាស្ដ្ររបស់ព្រះ។   បទគម្ពីរបានចែង

យ៉ាងច្បាស់ថា ខ៩ «ដូច្នេះ មានសេចក្ដីឈប់សំរាក…[ថ្ងៃសប្ប័ទ]…ទុកសំ

រាប់រាស្ត្ររបស់ព្រះនៅខាងមុខ ខ១០. ដ្បិតអ្នកណាដែលចូលទៅក្នុងសេចក្ដី

សំរាករបស់ទ្រង់ហើយ នោះក៏បានឈប់សំរាក ពីការខ្លួនប្រព្រឹត្តិទាំងប៉ុន្មាន

ដូចជាព្រះបានឈប់  ពីការដែលទ្រង់ធ្វើដែរ»  (ហេព្រើរ៤:១០) 

          ព្រះអម្ចាស់ទ្រង់បានរក្សាថ្ងៃសប្ប័ទ ទុកសំរាប់រាស្ត្រទ្រង់។

អេសាយ៥៦:៣ «…     នោះឡើយក៏មិនត្រូវឲ្យមនុស្សកំរៀវពោលថាមើល

 ខ្ញុំនេះជាដើមឈើហួតហែងទេ នោះដែរ ខ៤. ដ្បិតព្រះយេហូវ៉ាទ្រង់មាន

បន្ទូលពីពួកកំរៀវ   ដែលរក្សាថ្ងៃសប្ប័ទ    ទាំាងប៉ុន្មានក៏រើសយកអ្វីៗដែល

គាប់ចិត្តអញ ព្រមទាំងកាន់ខ្ជាប់តាមសេចក្ដីសញ្ញារបស់អញថាសូម

យើងមើលពីលោកអ័ប្រាហាំ    គម្ពីរលោកុប្បត្តិ២៦:៥ «ពីព្រោះអ័ប្រាហាំ

បានស្ដាប់តាមពាក្យអញ  ព្រមទាំងរក្សាបញ្ញើ   នឹងបញ្ញត្តិ ហើយច្បាប់

នឹងក្រិត្យវិន័យរបស់អញ»   នេះជាព្រះបន្ទូល ជាសេចក្ដីទំនាយពីពួកជំ

នុំសញ្ញាថ្មី របស់ព្រះអម្ចាស់ ដែលត្រូវស្ដាប់តាមព្រះអង្គទាំងរក្សាបញ្ញើ 

នឹងច្បាប់  បញ្ញត្តិ  នឹងក្រិត្យវិន័យរបស់ព្រះអម្ចាស់។ 

          សូមយើងមកឯវិហារនៃពួកជំនុំរបស់លោកីយនេះ  គេមិនកាន់

ថ្ងៃសប្ប័ទទេ  ដូច្នេះគេគ្មានចំណែកអ្វី ជាមួយនឹងព្រះពិតទេ ខ៥. អញ

នឹងឲ្យមានទីកន្លែងមួយ   [ក្រុងយេរូសាឡឹមថ្មី ចុះពីស្ថានសួគ៌]…នៅ

ក្នុងវិហារអញ ហើយឲ្យមានឈ្មោះឆ្លាក់នៅជញ្ជាំងខាងក្នុង ដែលវិសេស

ជាងកូនប្រុសកូនស្រីទៅទៀត  អញនឹងឲ្យគេមានឈ្មោះដ៏នៅអស់កល្ប

ជានិច្ច   ជាឈ្មោះដែលមិនត្រូវកាត់ចេញឡើយ»   តើមានន័យយ៉ាងដូច

ម្ដេច?  នេះមានន័យថា គេនឹងទទួលបានជីវិតអស់កល្បជានិច្ច។   គម្ពីរ

វិវរណ:ជំពូក៣ ព្រះយេស៊ូវគ្រីស្ទមានបន្ទូលថា ខ១២.      អ្នកណាដែល

ឈ្នះ     អញនឹងយកអ្នកនោះធ្វើជាសសរទ្រូងក្នុងវិហាររបស់ព្រះនៃអញ

រួចអ្នកនោះនឹងមិនចេញពីទីនោះទៀតឡើយ   ហើយនឹងកត់ឈ្មោះព្រះ

នាមនៃព្រះរបស់អញ  នឹងឈ្មោះក្រុងរបស់ព្រះនៃអញ  នៅលើអ្នកនោះ

គឺជាក្រុងយេរូសាឡឹមថ្មី  ដែលចុះពីស្ថានសួគ៌មកអំពីព្រះនៃអញ ហើយ

នឹងកត់ឈ្មោះថ្មីរបស់អញដែរ»  នេះជាគោលលទ្ធិសញ្ញាថ្មី  ដែលហោរា

អេសាយបានទាយ ប្រហែលជា៨០០ឆ្នាំមុន សញ្ញាថ្មី  ត្រូវបានអនុម័ត។

          អេសាយ៥៦:៦  «ឯពួកសាសន៍ដទៃ  ដែលខ្ជាប់ខ្លួននឹងព្រះ

យេហូវ៉ា   ដើម្បីធ្វើការងារទ្រង់    ហើយនឹងស្រឡាញ់ព្រះនាមនៃព្រះយេ

ហូវ៉ា ព្រមទាំងធ្វើជាអ្នកបំរើទ្រង់ គឺអស់អ្នកណាដែលរក្សាថ្ងៃឈប់សំរាក

ឥតបង្អាប់ឡើយ  ហើយកាន់ជាប់តាមសេចក្ដីសញ្ញារបស់អញ… [នេះជា

សេចក្ដីសញ្ញាថ្មី]…គ្មានសេចក្ដីសង្ស័យពីថ្ងៃសប្ប័ទ នៅក្នុងបទគម្ពីរ ដែល

អ្នកបំរើព្រះត្រូវកាន់ឲ្យបានខ្ជាប់ខ្ជួន  ហេតុនេះហើយបានជាអ្នកបំរើព្រះ

ត្រូវរក្សាថ្ងៃសប្ប័ទ កុំឲ្យសៅហ្មង  ពីព្រោះព្រះទ្រង់បញ្ជាឲ្យរក្សាឲ្យបាន

បរិសុទ្ធ   ខ៧.  នោះអញនឹងនាំគេមកឯភ្នំបរិសុទ្ធរបស់អញ…[ភ្នំ គឺក្រុង

យេរូសាឡឹមថ្មី]…ហើយឲ្យគេបានអរសប្បាយនៅក្នុងដំណាក់របស់អញ

ដែលសំរាប់ជាទីអធិស្ឋាន  អញនឹងទទួលអស់ទាំងដង្វាយដុត នឹងយ័ញ្ញ

បូជារបស់គេ   នៅលើអាសនា   ដ្បិតដំណាក់អញនឹងបានហៅជាទីអធិ

ស្ឋានសំរាប់គ្រប់ទាំសាសន៍»  (ខ៦៧)   នោះហើយជាមូលហេតុ ដែល

ព្រះយេស៊ូវយាងទៅក្រុងយេរូសាឡឹម    លោកយ៉ូហាន    បានសរសេរ 

យ៉ូហាន២:១៤១៥  «រីឯបុណ្យរំលងរបស់សាសន៍យូដា  ក៏ជិតមកដល់ 

នោះព្រះយេស៊ូវ ទ្រង់យាងឡើងទៅក្រុងយេរូសាឡឹម ខ១៤. កាលទ្រង់

ឃើញពួកអ្នកលក់គោ លក់ចៀម លក់ព្រាប នឹងពួកអ្នកដូរប្រាក់អង្គុយ

នៅក្នុងព្រះវិហារ ខ១៥. នោះទ្រង់ក៏យកខ្សែធ្វើជារំពាត់ដេញគេចេញ

ពីព្រះវិហារទាំងអស់ទៅ  គឺចេញទាំងចៀម ទាំងគោ ហើយក៏ចាក់ប្រាក់

របស់ពួកអ្នកដូរចេញដែរ ព្រមទាំងផ្កាប់តុគេផង» (ខ១៤១៥) ម៉ាកុស

១១:១៧ «ដំណាក់របស់អញ     នឹងបានហៅជាទីអធិស្ឋានសំរាប់គ្រប់

ទាំងសាសន៍»

          ឥឡូវនេះ  ចូរយើងបើកទៅគម្ពីរអេសាយ៥៨:១៣     «បើឯង

ឃាត់ជើងឯង  មិនឲ្យបែរចេញពីថ្ងៃឈប់សំរាក  គឺមិនឲ្យធ្វើតាមអំពើ

ចិត្តនៅថ្ងៃបរិសុទ្ធរបស់អញ  បើឯងរាប់ថ្ងៃឈប់សំរាកទុកជាទីរីករាយ

ចិត្ត ហើយលើកថ្ងៃបរិសុទ្ធរបស់ព្រះយេហូវ៉ា ទុកជាថ្ងៃគួរគោរព  ព្រម

ទាំងប្រតិបត្តិតាមផង ឥតធ្វើតាមអំពើចិត្តរបស់ខ្លួន…[តើមានអ្នកណា

ប្រកាសថាថ្ងៃសប្ប័ទ មិនបរិសុទ្ធ    មិនល្អសំរាប់គ្រីស្ទាន? តើអ្នកណា

មានអំណាចបដិសេធថ្ងៃបរិសុទ្ធរបស់ព្រះ ដែលទ្រង់បង្កើត   ថាជាថ្ងៃ

មិនគួរកាន់តាម?  តើអ្នកណាមានអំណាចធំជាងព្រះ   ដែលផ្លាស់ប្ដូរ

ថ្ងៃសប្ប័ទ ទៅជាថ្ងៃអាទិត្យ]… ឬស្វែងរកសេចក្ដីអំណរដល់ខ្លួនឯង

 [ថ្ងៃសប្ប័ទ  ជាអំណរ  មិនមែនជាបន្ទុកទេ]… ឬពោលតែពាក្យរបស់

ផងខ្លួនឡើយ»  ឬមានគំនិតផ្ទាល់ខ្លួនណា ឬលេងកីឡាផ្សេងៗ  ដែល

កីឡាទាំងអស់នោះ តែងតែលេងនៅថ្ងសៅរិ៍។  នៅថ្ងៃសប្ប័ទរបស់ព្រះ

យើងត្រូវសិក្សាព្រះបន្ទូលរបស់ព្រះ  យើងត្រូវធ្វើទីបន្ទាល់ពីព្រះអង្គ

យើងត្រូវរៀនឲ្យស្គាល់ផ្លូវពិតរបស់ព្រះ  ដើម្បីប្រព្រឹត្តិតាម។

          ឥឡូវនេះ អ្នកឃើញទេ សាតាំងបានត្រួតត្រាពិភពលោកនេះ

  តាមរបៀបដែលវាបានរៀបចំព្រឹត្តិការណ៍សំខាន់ៗ    ជាច្រើននៅថ្ងៃ

សៅរ៍ នៅពេលដែលមនុស្សអង្គុយចុះ  នឹងមានគំនិតខាងសាច់ឈាម

ដើម្បីជ្រើសរើសអ្វីដែលពួកគេចង់បាន   គេនឹងរើសយកផ្លូវខាងសាច់

ឈាមរបស់ពួកគេទេ   ពីព្រោះវិធីខាងសាច់ឈាមមានភាពទាក់ទាញ

ចិត្តគេ  ពួកលក់សំបុត្រសំរាប់កីឡាគ្រប់ប្រភេទ  គេលក់ដាច់បំផុត 

នៅអស់ទាំងថ្ងៃសៅរ៍   ហើយពួកគេមាន   កីឡាគ្រប់ប្រភេទ     នៅថ្ងៃ

សៅរ៍  អ្នកឃើញហើយ នោះគឺជាតណ្ហារបស់ពិភពលោក នឹងមោទន

ភាពនៃជីវិត  នោះមិនមែនមកពីព្រះទេ។   នេះជាអ្វីដែលមកអំពីព្រះ

ខ១៤. «គ្រានោះឯងនឹងបានចិត្តរីករាយក្នុងព្រះយេហូវ៉ា ហើយអញនឹង

បញ្ជិះឯងនៅលើទីខ្ពស់នៃផែនដី…»  (អេសាយ៥៨:១៣១៤)

          ដូច្នេះ   អ្នកនឹងមាចិត្តសប្បាយនឹងព្រះអម្ចាស់  ពីព្រោះអ្នកបាន

ចាប់ផ្ដើមកាន់ថ្ងៃសប្ប័ទ       «…ហើយអញនឹងបញ្ជិះឯងនៅលើទីខ្ពស់

នៃផែនដី…» នេះកំពុងតែនិយាយអំពីមរតកនៃសេចក្ដីសញ្ញាថ្មី   គឺជា

កូនប្រុស   កូនស្រីរបស់ព្រះអម្ចាស់      «…ហើយនឹងចិញ្ចឹមឯងដោយ

មរដករបស់យ៉ាកុប  ជាព្ធយុកោឯង ដ្បិតព្រះឳស្ឋនៃព្រះយេហូវ៉ាបាន

ចេញវាចារហើយ»    ដូច្នេះ     ពេលណាដែលព្រះអម្ចាស់មានបន្ទូល

ហើយ ចូរដឹងថា  ការនោះនឹងកើតឡើង។

          ឥឡូវនេះ    ចូរយើងបើកទៅគម្ពីរសញ្ញាថ្មី     សូមលើកយក

ចំណុចមួយចំនួនទៀតមកសិក្សា   ឲ្យបានយល់     រួចដាក់បញ្ចូលគ្នា

ដើម្បីវិភាគ។   ចូរយើងបើកទៅ  គម្ពីរម៉ាថាយជំពូក៥  សូមមស្ដាប់ព្រះ

បន្ទូលរបស់ព្រះយេស៊ូវគ្រីស្ទ     ដែលមានអត្ថន័យយ៉ាងជ្រាលជ្រៅ  ពី

ព្រោះអ្នកគ្រីស្ទានភាគច្រើន គិតថា  គេនៅក្រោមគម្ពីរសញ្ញាថ្មី  គេមិន

ចាំបាច់រក្សាច្បាប់ បញ្ញត្តិណាមួយឡើយ   ព្រោះព្រះគ្រីស្ទបានចំពេញ

តាមច្បាប់គម្ពីរសញ្ញាចាស់រួចស្រេចហើយ។  សូមស្ដាប់ព្រះបន្ទូលរបស់

របស់ព្រះគ្រីស្ទ  គម្ពីរម៉ាថាយ ៥:១៧  «កុំឲ្យគិតស្មានថា ខ្ញុំមកដើម្បីនឹង

លើកក្រិត្យវិន័យ ទំនាយពួកហោរាចោលឡើយ…»តើយើងបានអាន

អ្វីនៅគម្ពីរអេសាយ? យើងបានអានទំនាយនៃការរក្សាសេចក្ដីសញ្ញាថ្មី

នៃថ្ងៃសប្ប័ទ តើមែនទេ?  បាទ  ពិតមែនហើយ!    «ខ្ញុំមិនមែនមកនឹង

លើកចោលទេ គឺមកនឹងធ្វើឲ្យសំរេចវិញ»   តែឥឡូវនេះ  ព្រះបន្ទូល

របស់ព្រះយេស៊ូវគ្រីស្ទ បានសម្រេច  តាមទំនាយទាំងអស់អំពីអង្គទ្រង់

ហើយបន្ទាប់មក  ទ្រង់បានធ្វើបុណ្យរំលង  ដោយថ្វាយអង្គទ្រង់ ជំនួស

យញ្ញបូជារបស់សត្វ   ដោយព្រះយេស៊ូវគ្រីស្ទបានបំពេញតាមទំនាយ

នៅក្នុងព្រះគម្ពីរ។  

          ម៉ាថាយ៥:១៨  «ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា  នឹងគ្មាន

បាំងឈើមួយ   ឬក្បៀសមួយនៅក្នុងក្រិត្យវិន័យ      ត្រូវបាត់ឡើយ »

ក្រិត្យវិន័យទាំងអស់របស់ព្រះ  នៅតែមានជាប់ជាធរមានដដែល  គ្មាន

សំណួរអំពីថ្ងៃសប្ប័ទទេ!  ថ្ងៃសប្ប័ទ  គឺជាកូនសោ     ដើម្បីស្គាល់ព្រះ

ពិត។   យើងបន្ត ខ១៩  «ដូច្នេះ  អ្នកណាដែលនឹងរំលងបទណាមួយ

សូម្បីយ៉ាងតូចបំផុតក្នុងបញ្ញត្តិទាំងនេះ    ហើយបង្រៀនមនុស្សឲ្យធ្វើ

ដូច្នោះដែរ  នោះនឹងត្រូវហៅជាអ្នកតូចបំផុតក្នុងនគរស្ដានសួគ៌» តើ

បញ្ញត្តិណាមួយ  ដែលអ្នកគ្រីស្ទានចាត់ទុកជាតូចបំផុត?  គឺជាបញ្ញត្តិ

ទី៤ ដែលចែងថា «ចូរឲ្យនឹកចាំពីថ្ងៃឈប់សំរាក»    ជាថ្ងៃទី៧ ជាថ្ងៃ

បរិសុទ្ធរបស់ព្រះ។     វិហារកាតូលិកនៅពេលពួកគេធ្វើសេចក្ដីសង្ខេប

នៃបញ្ញត្តិដប់ប្រការ  គេលុបបំបាត់ទាំងស្រុងនូវបញ្ញត្តិទីពីរ ដែលទាក់

ទងនឹងរូបចំឡាក់ ហើយនឹងរូបព្រះ។

          សូមបើកទៅគម្ពីរនិក្ខមនំជំពូក២០   ចែងពីបញ្ញត្តិទីពីររបស់

ព្រះ  ដែលនៅតែមានសពលភាព ប្រឆាំងនឹងពួកកាតូលិក  នឹងវិហារ

កាតូលិកដដែល។       វិហារកាតូលិក នឹងពួកកាតូលិក   គ្មានអំណាច

នឹងផ្លាស់ប្ដូរបញ្ញត្តិរបស់ព្រះ   ហើយដឹកនាំឲ្យមនុស្សស្អប់បញ្ញត្តិរបស់

ព្រះ   ដោយបង្កើតថ្ងៃអាទិត្យ  នឹងង្រៀនឲ្យមនុស្សថ្វាយបង្គំព្រះ   នៅ

ថ្ងៃអាទិត្យនោះទេ។

          សូមបើកទៅគម្ពីរនិក្ខមនំ២០:៦   ខ៤. «កុំឲ្យឆ្លាក់រូបណាសំរាប់

ឯងឲ្យសោះ     ក៏កុំធ្វើរូបណាឲ្យដូចជាអ្វីនៅស្ថានសួគ៌ខាងលើ   ឬនៅ

ផែនដីខាងក្រោម  ឬនៅក្នុងទឹកដែលទាបជាងដីផង    ក៏កុំក្រាបសំពះ

នៅចំពោះរបស់ទាំងនោះ ឬគោរពប្រតិបត្តិតាម នោឡើយ»   វិហារ

កាតូលិក បានតាំងគ្រប់រូបសំណាកទាំងអស់    ដើម្បីគោរពប្រតិបត្តិ។

ឥឡូវនេះ សូមបើកទៅគម្ពីរម៉ាថាយ២២  ពីព្រោះជាបទគម្ពីរយ៉ាងសំ

ខាន់ ដែលព្រះយេស៊ូវទ្រង់មានបន្ទូល   ដើម្បីឲ្យយើងបានយល់ពីអត្ថ

ន័យយ៉ាងជ្រាលជ្រៅនៃក្រិត្យវិន័យ  ពីព្រោះមានមនុស្សជាច្រើន បាន

និយាយថា «ខ្ញុំស្រឡាញ់ព្រះយេស៊ូវនៅតែក្នុងចិត្តខ្ញុំ» ហើយអ្វីៗដែល

ខ្ញុំធ្វើសំរាប់តែស្រឡាញ់ព្រះប៉ុណ្ណោះ។  តើអ្នកស្រឡាញ់ព្រះ  ហើយ

បដិសេធបញ្ញត្តិរបស់ព្រះឬ?        តើអ្នកបែរខ្នងដាក់បញ្ញត្តិរបស់ព្រះ

ដោយបដិសេធថ្ងៃសប្ប័ទ    ដើម្បីរក្សាថ្ងៃអាទិត្យឬ?        ហើយអ្នកធ្វើ

បុណ្យណូអែល ឬបុណ្យគ្រីស្មាស   ធ្វើបុណ្យអេស្ទើរ  បុណ្យទាំងអស់

នេះ ជាបុណ្យរបស់លោកីយ មិនមានចែងទុកនៅក្នុងព្រះគម្ពីរបរិសុទ្ធ

ទេ  ហើយព្រះអម្ចាស់ទ្រង់ក៏មិនដែលបង្គាប់ឲ្យយើងធ្វើបុណ្យទាំអស់

នោះដែរ។

          សូមយើងបើកគម្ពីរម៉ាថាយ២២:៣៧៤០  តើសេចក្តីស្រឡាញ់

របស់ព្រះជាអ្វី?    យើងនឹងអានបទគម្ពីរមួយចំនួនទៀតនៅក្នុង គម្ពីរ

ម៉ាថាយ   ហើយបន្ទាប់មកយើងនឹងបើកទៅសំបុត្រទី១   របស់សាវក

យ៉ូហាន   ម៉ាថាយ២២:  ខ៣៧. «នោះព្រះយេស៊ូវឆ្លើយថា  ត្រូវឲ្យស្រ

ឡាញ់ព្រះអម្ចាស់      ជាព្រះនៃឯងឲ្យអស់អំពីចិត្ត     អស់អំពីព្រលឹង

ហើយ អស់អំពីគំនិតឯង» ដូច្នេះ ផ្លូវរបស់ព្រះជាផ្លូវនៃជីវិត នោពេញ

ពេល  មិនមែនធ្វើតែនៅថ្ងៃសប្ប័ទ   ឬធ្វើក្នុងមួយសប្ដាហ៍ម្ដងនោះទេ

ទោះជានៅកន្លែងធ្វើការ     យើងក៏អាចធ្វើការយោងតាមបញ្ញត្តិរបស់

ព្រះបាន ដោយធ្វើការឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង  ហើយអស់អំពី

គំនិតរបស់យើង ពីព្រោះព្រះទ្រង់ប្រទានឲ្យយើងមានជីវិត មានខ្យល់

ដដ្ហើម គឺព្រះដែលទ្រង់ប្រទានចិត្ត ប្រទានព្រលឹង   ប្រទានគំនិត ដល់

យើង ហេតុដូច្នេះហើយ បានជាព្រះអម្ចាស់ទ្រង់ទាមទារឲ្យយើងរាល់

គ្នា  ប្រព្រឹត្តតាមបញ្ញត្តិរបស់ព្រះអង្គ   ដោយមានបន្ទូលថា    «នេះជា

បញ្ញត្តិយ៉ាងសំខាន់ទី១  ហើយបញ្ញត្តិទី២ ក៏បែបដូចគ្នា  គឺថា  ត្រូវឲ្យ

ស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង»   សូមកត់ចំណាំ:      ខ៤០.  នេះជា

ខគម្ពីរមួយយ៉ាងសំខាន់  បើអ្នកស្រឡាញ់ព្រះ  អ្នកត្រូវតែប្រព្រឹត្តតាម

បញ្ញត្តិ ពីព្រោះ  «បណ្ដាក្រិត្យវិន័យ  នឹងអស់ទាំងទំនាយហោរា  ទាំង

ប៉ុន្មាន    ក៏សំរេចនៅបទបញ្ញត្តិទាំង២ប្រការនេះឯង»    (ខ៣៧៤០)

នេះជាខគម្ពីរ ដ៏មានន័យយ៉ាងជ្រាលជ្រៅ      ចំពោះអស់អ្នកដែលស្រ

ឡាញ់ព្រះ។       ព្រះបន្ទូលរបស់ព្រះអង្គ  មានន័យដូចដែលព្រះទ្រង់

មានបន្ទូល   សូមយើងបើកទៅគម្ពីរម៉ាថាយ១៩:១៦. «នោះមានម្នាក់

មកទូលទ្រង់ថា  លោកគ្រូល្អអើយ  តើត្រូវឲ្យខ្ញុំធ្វើការល្អអ្វីឲ្យបានជីវិត

រស់នៅ  អស់កល្បជានិច្ច? ខ១៧.  ព្រះយេស៊ូវមានបន្ទូលថា  «អ្នក

ចង់ចូលទៅក្នុងជីវិត ចូរកាន់តាមបញ្ញត្តិទាំងប៉ុន្មានចុះ» នៅក្នុងបញ្ញត្តិ

នោះ   មានការរក្សាថ្ងៃសប្ប័ទ   ឲ្យបានបរិសុទ្ធ ខ១៨. គាត់ទូលសួរថា

តើបញ្ញត្តិណាខ្លះ?នោះព្រះយេស៊ូវមានបន្ទូលថា កុំឲ្យសំឡាប់មនុស្ស

ឲ្យសោះ កុំឲ្យផិតគ្នាឲ្យសោះ កុំឲ្យលួចឲ្យសោះ  កុំឲ្យធ្វើទីបន្ទាល់ក្លែង

ឲ្យសោះ ខ១៩. ចូរគោរពប្រតិបត្តិឪពុកម្ដាយ     ហើយចូលស្រឡាញ់

អ្នកជិតខាងខ្លួនឯង   ខ២០មនុស្សកំឡោះក៏ទូលទ្រង់ថា  ខ្ញុំបានកាន់

តាមគ្រប់សេចក្ដីទាំងនោះ  តាំងពីក្មេងមកហើយ    តើនៅខ្វះអ្វីទៀត?

ខ២១. នោះទ្រង់មានបន្ទូលថា បើអ្នកចង់បានជាគ្រប់លក្ខណ៍  ចូរអ្នក

ទៅលក់របស់ទ្រព្យខ្លួន ហើយចែកដល់ពួកអ្នកក្រីក្រទៅ  នោះអ្នកនឹង

បានទ្រព្យសម្បត្តិ     នៅឯស្ថានសួគ៌វិញ    រួចឲ្យមកតាមខ្ញុំចុះ  ខ២២

កាលមនុស្សកំឡោះបានឮព្រះបន្ទូលនោះហើយ      នោះក៏ចេញទៅ

ទាំងព្រួយចិត្ត   ព្រោះមានទ្រព្យសម្បត្តិជាច្រើន     ខ២៣.   នោះព្រះ

យេស៊ូវ  ទ្រង់មានបន្ទូលនឹងពួកសិស្សថា     ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រា

កដថា  មនុស្សអ្នកមាននឹងចូលទៅក្នុងនគរស្ថានសួគ៌ពិបាកណាស់»

(ខ១៦២៣)  សូមរៀន អំពីកំឡោះអ្នកមាននេះ   គាត់បានដាក់ជីវិត

ខាងសាច់ឈាមរបស់គាត់   មុនការបំរើព្រះគ្រីស្ទ។

          សូមបើកទៅសំបុត្រទី១ របស់សាវកយ៉ូហាន ជំពូក៥ ខ២. «កាល

ណាយើងស្រឡាញ់ដល់ព្រះ ហើយកាន់តាមអស់ទាំងបញ្ញត្តិរបស់ទ្រង់

 នោះយើងដឹងថា … [ព្រះអម្ចាស់ទ្រង់ចង់ដឹងថា    តើយើងស្រឡាញ់

ព្រះអង្គពិត ឬទ?]  ហេតុនេះ  បានជាព្រះទ្រង់មានបន្ទូលថាយើង

ស្រឡាញ់ដល់ពួកកូនរបស់ព្រះដែរ    ខ៣.  ដ្បិតនេះហើយជាសេចក្ដី

ស្រឡាញ់ដល់ព្រះ  គឺឲ្យយើងកាន់តាមអស់ទាំងបញ្ញត្តរបស់ទ្រង់    

បញ្ញត្តិទ្រង់ នោះមិនមែនជាបន្ទុកដ៏ធ្ងន់ទេ»  (១យ៉ូហាន៥:៣) កាល

ណាយើងស្រឡាញ់ព្រះ   តើយើងត្រូវធ្វើយ៉ាងណា?  គឺយើងត្រូវកាន់

តាមបញ្ញត្តិរបស់ទ្រង់។

          សូមបើកទៅសំបុត្រទី១ របស់សាវកយ៉ូហាន២:៤  ខ៣.

«យើងរាល់គ្នាដឹងថា  យើងស្គាល់   ដោយសារសេចក្ដីនេះ    គឺដោយ

សេចក្ដីនេះ  គឺដោយយើងកាន់តាមបញ្ញត្តិរបស់ទ្រង់     ខ៤. អ្នកណា

ដែលថា  បានស្គាល់ទ្រង់  តែមិនកាន់តាមបញ្ញត្តិទេ    អ្នកនោះឈ្មោះ

ថាជាអ្នកកុហក  ហើយសេចក្ដីពិតមិននៅក្នុងអ្នកនោះឡើយ‍»    ការ

កាន់តាមបញ្ញត្តិ សំខាន់ណាស់ដើម្បីស្គាល់ព្រះពិត។  យើងស្គាល់ព្រះ

ពិត   ដោយព្រោះយើងកាន់តាមបញ្ញត្តិរបស់ទ្រង់ ការកាន់តាមបញ្ញត្តិ

របស់ទ្រង់   ជាប្រធានបទមួយយ៉ាងសំខាន់បំផុត ព្រះអម្ចាស់ទ្រង់មាន

បន្ទូលថា «ចូរឲ្យនឹកចាំពីថ្ងៃឈប់សំរាក…[ថ្ងៃសប្ប័ទ]…ដើម្បីញែកថ្ងៃ

នោះ ចេញជាបរិសុទ្ធ»  កំណត់: «អ្នកណាដែលថាស្គាល់ទ្រង់»   តែ

រក្សាថ្ងៃអាទិត្យ គឺជាអ្នកកុហក  ហើយសេចក្ដីពិតមិននៅក្នុងអ្នកនោះ

ទេ។   មានអ្នកគ្រីស្ទានជាច្រើននាក់   ថាស្គាល់ព្រះគ្រីស្ទ   ប៉ុន្តែរក្សាថ្ងៃ

អាទិត្យ   ព្រះទ្រង់ស្គាល់អ្នករក្សាថ្ងៃអាទិត្យទាំងអស់នោះឬទេ?  គឺមិន

ស្គាល់ទេ!   ជារៀងរាល់ចុងសប្ដាហ៍   ពួកអ្នករក្សាថ្ងៃអាទិត្យ  បានប្រ

ព្រឹត្តរំលងបញ្ញត្តិនៃថ្ងៃសប្ប័ទជានិច្ច ពីព្រោះគេនិយាយថា ថ្ងៃអាទិត្យ

របស់យើង ជាថ្ងៃបរិសុទ្ធ ពួកគ្រីស្ទានរបស់លោកីយនេះ បានតាំងខ្លួន

ឡើងខ្ពស់ជាងព្រះ។    តើអ្នកគ្រីស្ទានរបស់លោកីយនេះ  គេកាន់តាម

បញ្ញត្តិរបស់ព្រះឬទេ?  គេមិនកាន់តាមទេ!  នេះជារបៀបដែលយើង

ស្គាល់ទ្រង់    គឺត្រូវតែកាន់តាមបញ្ញត្តិរបស់ទ្រង់     តើបញ្ញត្តិដ៏សំខាន់

របស់ទ្រង់មួយណា?  «ចូរឲ្យនឹកចាំពីថ្ងៃឈប់សំរាក…  [ថ្ងៃសប្ប័ទ]…

ដើម្បីញែកថ្ងៃនោះចេញជាបរិសុទ្ធ»ពួកគ្រីស្ទបរិស័ទរបស់លោកីយ

នេះ  គេថា គេស្គាល់ទ្រង់  [គេស្គាល់ព្រះយេស៊ូវ]  ប៉ុន្តែគេរំលងបញ្ញត្តិ

របស់ព្រះគ្រីស្ទជារៀងរាល់ថ្ងៃអាទិត្យ។  ពួកគ្រីស្ទបរិស័ទ  ប្រហែលជា

និយាយពីរោះ សំដីរលូន ប៉ុន្តែ គេថ្វាយបង្គំព្រះថ្ងៃអាទិត្យ  តើហេតុអ្វី

បានជាគេនិយាយកុហក?  ពីព្រោះគេបង្រៀនថា ថ្ងៃអាទិត្យ  គឺជាថ្ងៃ

របស់ព្រះអម្ចាស់ គឺគេកុហក! កំណត់ចំណាំ:  «អ្នកណាដែលថាបាន

ស្គាល់ទ្រង់   តែមិនកាន់តាមបញ្ញត្តិទ្រង់ទេ   អ្នកនោះឈ្មោះថាជាអ្នក

កុហក ហើយសេចក្ដីពិតមិននោះក្នុងអ្នកនោះឡើយ» ព្រះបន្ទូលនេះ

 មានអត្ថន័យជ្រាលជ្រៅណាស់។          មានអ្នកបំរើព្រះដែលរក្សាថ្ងៃ

អាទិត្យដ៏ស្មោះស្ម័គ្រមួយចំនួនគិតថា      តើយើងកុហកដោយរបៀប

ណា?   ពួកគេជាអ្នកកុហក  ភូតភរ  ដោយបង្រៀនថា ថ្ងៃអាទិត្យ ជា

ថ្ងៃរបស់ព្រះអម្ចាស់។  កំណត់ចំណាំ: ១យ៉ូហាន២:៦ ខ៥.  «តែអ្នក

ណាដែលកាន់តាមព្រះបន្ទូល…   [ជឿព្រះបន្ទូល       ប្រព្រឹត្តតាមព្រះ

បន្ទូល]…   វិញនោះប្រាកដជាសេចក្ដីស្រឡាញ់នៃព្រះបានពេញខ្នាត

នៅក្នុងអ្នកនោះហើយ   គឺដោយសេចក្ដីនោះឯង    ដែលយើងដឹងថា 

យើងនៅក្នុងទ្រង់ ខ៦អ្នកណាដែលថាខ្លួននៅក្នុងទ្រង់  នោះត្រូវតែ

ប្រព្រឹត្តដូចជាទ្រង់ដែរ»  (ខ៥៦)  «ត្រូវតែប្រព្រឹត្តដូចជាទ្រង់» យើង

មានកាតព្វកិច្ចប្រព្រឹត្តដូចទ្រង់ មានន័យថា    យើងត្រូវថ្វាយបង្គំព្រះ

នៅថ្ងៃសប្ប័ទ ឬថ្ងៃទី៧ ដូចព្រះយេស៊ូវគ្រីស្ទដែរ   ពីព្រោះតាមទម្លាប់

ព្រះគ្រីស្ទ  ទ្រង់យាងទៅសាលាប្រជុំរបស់សាសន៍យូដា នៅថ្ងៃសប្ប័ទ  

 មិនមែនថ្ងៃអាទិត្យទេ    ព្រះយេស៊ូវគ្រីស្ទ មិនដែលថ្វាយបង្គំព្រះ  នៅ

ថ្ងៃអាទិត្យទេ   តើអ្នកថ្វាយបង្គំព្រះនៅថ្ងៃណា?     តើអ្នកកំពុងដើរផ្លូវ

ណា?     តើអ្នករក្សាព្រះបន្ទូលរបស់ព្រះគ្រីស្ទឬទេ?

          សូមបើកទៅដំណឹងល្អតាមលោកយ៉ូហាន  យ៉ូហាន១៤:១៥ 

«បើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ    ចូរកាន់តាមបញ្ញត្តិរបស់ខ្ញុំចុះ»    នេះជា

ព្រះបន្ទូល ដ៏មានន័យយ៉ាងជ្រាលជ្រៅ! តើអ្នកកាន់តាមបញ្ញត្តិព្រះឬ

ទេ?       តើអ្នករក្សាថ្ងៃសប្ប័ទរបស់ព្រះឬទេ?   លោកយ៉ាកុបបានសរ

សេរថា  «ដ្បិតអ្នកណាដែលកាន់ក្រិត្យវិន័យទាំងមូល តែភ្លាត់ជំពប់នឹង

បទណាមួយ    នោះក៏ត្រឡប់ជាមានទោសចំពោះក្រិត្យវិន័យទាំងមូល

នោះហើយ» (យ៉ាកុប២:១០)  អ្នកមិនមែនជាឃាតករទេ  ក៏មិនមែនជា

មនុស្សកំផឹត ឬក៏ជាមនុស្សលួចប្លន់ កុហកទេ  ប៉ុន្តែ បើអ្នកមិនរក្សាថ្ងៃ

សប្ប័ទ នោះអ្នកកំពុងតែកុហកខ្លួនឯង បើអ្នកជឿព្រះថ្ងៃអាទិត្យថ្វាយ

បង្គំព្រះថ្ងៃអាទិត្យ  នោះអ្នកកំពុងប្រព្រឹត្តសេចក្ដីកំផិតនឹងព្រះ  ហើយ

អ្នកក៏គិតថា   អ្នកមានគំនិតខ្ពស់ជាងព្រះ    គំនិតរបស់អ្នកកំពុងតែប្រើ

ព្រះនាមរបស់ព្រះ     ជាអសារឥតការ       ពីព្រោះអ្នកបានបដិសេធថ្ងៃ

សប្ប័ទ ជាថ្ងៃបរិសុទ្ធរបស់ព្រះ  ដែលព្រះទ្រង់មានបន្ទូលថា  «ចូរឲ្យនឹក

ចាំពីថ្ងៃឈប់សំរាក…[ថ្ងៃសប្ប័ទ]…ដើម្បីញែកថ្ងៃនោះចេញជាបរិសុទ្ធ»

  (និក្ខមនំ២០:៨)

          ដូច្នេះ  អ្នកឃើញថា  បើអ្នកស្រឡាញ់ទ្រង់  អ្នកនឹងកាន់តាម

បញ្ញត្តិរបស់ទ្រង់   ឯបញ្ញត្តិនោះ   គឺជាបញ្ញត្តិរបស់ទ្រង់។  ព្រះយេស៊ូវ

គ្រីស្ទ   ទ្រង់ជាព្រះដែលបង្កើតរបស់សព្វសារពើ    គឺទ្រង់ដែលប្រទាន

បញ្ញត្តិមកយើង ដើម្បីយើងបានរក្សា ហើយប្រតិបត្តិតាម សូមឲ្យយើង

មើលគម្ពីរយ៉ូហាន១៤:២១«អ្នកណាដែលមានបញ្ញត្តិរបស់ខ្ញុំ  ហើយ

កាន់តាម  គឺអ្នកនោះហើយដែលស្រឡាញ់ខ្ញុំ ឯអ្នកណាដែលស្រឡាញ់

ខ្ញុំ   នោះជាទីស្រឡាញ់នៃព្រះវរបិតាខ្ញុំហើយ   ខ្ញុំនឹងស្រឡាញ់អ្នកនោះ

ដែរ ក៏នឹងសំដែងខ្លួនឲ្យអ្នកនោះស្គាល់ផង ខ២២. យូដា (មិនមែនអ៊ីស្កា

រីយ៉ុត)  គាត់ទូលទ្រង់ថា   ព្រះអម្ចាស់អើយ  តើកើតមានហេតុដូចម្ដេច

បានជាទ្រង់នឹងសំដែងមកឲ្យយើងខ្ញុំស្គាល់ទ្រង់        តែមិនឲ្យលោកីយ

ស្គាល់ផង  ខ២៣. ព្រះយេស៊ូវមានបន្ទូលឆ្លើយថា បើអ្នកណាស្រឡាញ់

ខ្ញុំ អ្នកនោះនឹងកាន់តាមពាក្យខ្ញុំ នោះព្រះវរបិតាខ្ញុំនឹងស្រឡាញ់អ្នកនោះ

ហើយយើង…[ព្រះវរបិតា នឹងព្រះគ្រីស្ទ]…នឹងមកឯអ្នកនោះ ក៏នឹងតាំង

ទីលំនៅ  នៅជាមួយដែរ»   (ខ២១២៣)    […កាន់តាមពាក្យខ្ញុំ  គឺកាន់

តាមបញ្ញត្តិ]  ឯបញ្ញត្តិនោះ   ជាបញ្ញត្តិ១០ប្រការ    (និក្ខមនំ២០:១៧,

 ចោទិយកថា៥:២១)

          យ៉ូហាន១៤:២៤ «អ្នកណាដែលមិនស្រឡាញ់ខ្ញុំ  នោះមិនកាន់

តាមពាក្យខ្ញុំទេ  ឯពាក្យដែលអ្នករាល់គ្នាឮ  នោះមិនមែនជាពាក្យខ្ញុំ   គឺជា

ព្រះបន្ទូលរបស់ព្រះវរបិតា  ដែលទ្រង់ឲ្យចាត់ខ្ញុំមកទេតើ» ព្រះគម្ពីរសញ្ញា

ចាស់  នឹងសញ្ញាថ្មី    គឺជាព្រះបន្ទូរបស់ព្រះវរបិតា    នឹងព្រះយេស៊ូវគ្រីស្ទ 

ដែលបណ្ដាលឲ្យពួកអ្នកបំរើទ្រង់សរសេរទុក។  តើអ្នករស់ដោយសារគ្រប់

ទាំងព្រះបន្ទូលដែលចេញពីព្រះឳស្ឋព្រះ   ឬទេ?  ដូច្នេះ តាមសេចក្ដីពិត 

បើអ្នកបដិសេធថ្ងៃសប្ប័ទ នោះអ្នកបដិសេធព្រះបន្ទូលរបស់ព្រះ គឺអ្នកបដិ

សេធព្រះវរបិតា  នឹងព្រះយេស៊ូវគ្រីស្ទ។   ដូច្នេះ    អ្នកមិនអាចនិយាយថា

អ្នកស្រឡាញ់ព្រះអម្ចាស់ទេ  ពីព្រោះអ្នកបានបដិសេធព្រះបន្ទូលទ្រង់  អ្នក

បដិសេធថ្ងៃសប្ប័ទ  ជាថ្ងៃបរិសុទ្ធរបស់ព្រះអង្គហើយ។

          ឥឡូវនេះ សូមយើងបើកទៅគម្ពីរលូកា៤:១៦.  «រួចទ្រង់យាងមក

ដល់ណាសារ៉ែត ជាស្រុកដែលទ្រង់គង់នៅពីកុមារ  ក៏ចូលទៅក្នុងសាលា

ប្រជុំនៅថ្ងៃឈប់សំរាក…[ថ្ងៃសប្ប័ទ]…តាមទំលាប់ទ្រង់ ហើយឈរឡើង

ដើម្បីអានមើលគម្ពីរ  ខ១៧. គេក៏យកគម្ពីរហោរាអេសាយមកថ្វាយទ្រង់

កាលទ្រង់បានបើកគម្ពីរហើយ  នោះទ្រង់រកឃើញត្រង់កន្លែងដែលមាន

សេចក្ដីចែងទុកមកថា ខ១៨.  វិញ្ញាណបរិសុទ្ធនៃព្រះអម្ចាស់សណ្ឋិតលើ

ខ្ញុំ…[ព្រះគ្រីស្ទ ]… ពីព្រោះទ្រង់ចាក់ប្រេងតាំងខ្ញុំឲ្យផ្សាយដំណឹងល្អដល់

មនុស្សទ័លក្រ  ទ្រង់បានចាត់ខ្ញុំឲ្យមកដើម្បីនឹងប្រោសមនុស្សដែលមាន

ចិត្តសង្រេង   ហើយប្រកាសប្រាប់ពីសេចក្ដីប្រោសលោះដល់ពួកឈ្លើយ

 នឹងសេចក្ដីភ្លឺឡើងវិញដល់មនុស្សខ្វាក់  ហើយឲ្យដោះមនុស្ស  ដែលត្រូវ

គេជិះជាន់ឲ្យរួច   ខ១៩.  ព្រមទាំងប្រកាសប្រាប់ពីឆ្នាំដែលព្រះអម្ចាស់

កំណត់ទុក ខ២០. កាលទ្រង់បានបិទគម្ពីរ  ប្រគល់ដល់អ្នករក្សាសាលា

វិញហើយ នោះទ្រង់ក៏គង់ចុះ ឯពួកអ្នកដែលនៅក្នុងសាលា គេក៏សំឡឹង

មើលទ្រង់  ខ២១.   ទ្រង់ចាប់តាំងមានបន្ទូលទៅគេថា  នៅថ្ងៃនេះ…[ថ្ងៃ

សប្ប័ទ]… បទគម្ពីរនេះបានសំរេចនៅត្រចៀកអ្នករាល់គ្នាហើយ   ខ២២.  

គ្រប់គ្នាជាសាក្សីពីទ្រង់  ក៏អស្ចារ្យក្នុងចិត្តពីព្រះបន្ទូលដ៏ផ្អែមពីរោះ ដែល

ចេញពីព្រះឳស្ឋទ្រង់មក  ហើយគេនិយាយថា      តើអ្នកនេះមិនមែនជា

កូនយ៉ូសែបទេឬអី    (ខ១៦២២)   មនុស្សមិនជឿព្រះពិតទេ  ក៏មិនជឿ

ព្រះបន្ទូលនៃព្រះដែរ  ពីព្រោះព្រះទ្រង់មានបន្ទូលថា  «ចូរឲ្យនឹកចាំពីថ្ងៃ

ឈប់សំរាក…[ថ្ងៃសប្ប័ទ ឬថ្ងៃទី៧]…ដើម្បីញែកថ្ងៃនោះចេញជាបរិសុទ្ធ»

(និក្ខមនំ២០:៨)  អ្នកគ្រីស្ទានរបស់លោកីយនេះ   គេនឹកចាំពីថ្ងៃទី១ ឬថ្ងៃ

អាទិត្យវិញ។

          សូមបើកទៅគម្ពីរលូកា៤:៣១៣៦  ខ៣១. «ទ្រង់យាង ចុះទៅ

ដល់កាពើណិម   ជាទីក្រុងកាលីឡេ   ក៏តែងតែបង្រៀនគេរាល់ថ្ងៃឈប់សំ

រាក…[ទ្រង់ក៏តែងតែខ៣២.   គេក៏នឹកប្លែកពីសេចក្ដីដែលទ្រង់បង្រៀន

ណាស់ ពីព្រោះទ្រង់មានបន្ទូលដោយអំណាច    [ព្រះបន្ទូលព្រះពេញ

ដោយអំណាច]…ខ៣៣រីឯនៅក្នុងសាលានោះ មានមនុស្សម្នាក់  ដែល

មានវិញ្ញាណអារក្សអសោចិ៍ចូល វាស្រែកឡើងជាខ្លាំងថា  ខ៣៤. ហឹះ  នែ

ព្រះយេស៊ូវពីណាសារ៉ែតអើយ   តើយើង…[អារក្សសាតាំង]… ហើយនឹង

ទ្រង់មានហេតុអ្វីនឹងគ្នា  តើទ្រង់មកបំផ្លាញយើងឬអី? ខ្ញុំស្គាល់ជាក់ហើយ

ទ្រង់ជាព្រះអង្គបរិសុទ្ធនៃព្រះ  ខ៣៥.   ព្រះយេស៊ូវក៏កំហែងវាថា ចូរស្ងៀម

ចុះ ហើយចេញពីមនុស្សនេះទៅ លុះអារក្សបានផ្ដួលអ្នកនោះទៅកណ្ដាល

ពួកគេ  នោះក៏ចេញទៅឥតមានធ្វើឲ្យឈឺអ្វីឡើយ  ពួកជនក៏មានការងឿង

ឆ្ងល់  តើពាក្យអ្វីទៅ សូម្បីអារក្យសាតាំងក៏ស្ដាប់បង្គាប់ដែរ ខ៣៦គ្រប់គ្នា

ក៏នឹកស្ងើចក្នុងចិត្ត  ទាំងសួរគ្នាថា តើពាក្យបែបយ៉ាងណានេះ ដែលបង្គាប់

ដល់វិញ្ញាណអសោចិ៍  ដោយអំណាចនឹងរិទ្ធិបាន      ហើយវាក៏ចេញទៅ»

(ខ៣១៣៦)

          សូមបើកទៅគម្ពីរម៉ាកុសជំពូក៣ ចូរយើងសិក្សាពីព្រះអម្ចាស់

យេស៊ូវគ្រីស្ទទ្រង់បានធ្វើការនៅថ្ងៃសប្ប័ទ។  អ្នកអាចសិក្សាដំណឹងល្អទាំង

បួន ដែលព្រះយេស៊ូវគ្រីស្ទ    បានធ្វើការនៅថ្ងៃសប្ប័ទ     គម្ពីរម៉ាកុស៣:

«ទ្រង់…[ព្រះយេស៊ូវ]… ក៏យាងចូលទៅក្នុសាលាប្រជុំម្ដងទៀត  នៅទីនោះ

ទ្រង់បង្រៀននៅគ្រប់ថ្ងៃសប្ប័ទ  ទុកជាគំរូរ សំរាប់ឲ្យយើងកាន់តាមគ្រប់

ទាំងសេចក្ដីបង្គាប់របស់ទ្រង់        ព្រះយេស៊ូវគ្រីស្ទទ្រង់មិនបានផ្លាស់ប្ដូរថ្ងៃ

សប្ប័ទ  ទៅថ្ងៃអាទិត្យទេ។  បើសិនជាព្រះយេស៊ូវទ្រង់ផ្លាស់ប្ដូរ ពីថ្ងៃសប្ប័ទ

 ទៅថ្ងៃអាទិត្យ  នោះព្រះយេស៊ូវគ្រីស្ទទ្រង់មិនមានបន្ទូលថា    ទ្រង់ជាម្ចាស់

នៃថ្ងៃសប្ប័ទនោះទេមានមនុស្សម្នាក់ស្វិតដៃម្ដាង  ខ២. គេក៏ចាំមើលទ្រង់

ក្រែងនឹងប្រោសឲ្យគាត់ជានៅថ្ងៃឈប់សំរាក…[ថ្ងៃសប្ប័ទ]… ដើម្បីឲ្យបាន

រឿងចោទប្រកាន់ទ្រង់»   ព្រះយេស៊ូវគ្រីស្ទបានមានព្រះបន្ទូលយ៉ាងច្បាស់

ពីបញ្ញត្តិរបស់ព្រះ  នៅគម្ពីរម៉ាថាយជំពូក៥, , នឹង៧អ្នកបានដឹង  អ្នក

បានឮនៅគម្ពីរសញ្ញាចាស់ ដែលចែងថា      «ចូរឲ្យនឹកចាំពីថ្ងៃឈប់សំរាក

ដើម្បីញែកថ្ងៃនោះចេញជាបរិសុទ្ធ»  (និក្ខមនំ២០:៨)  អ្នកមិនអាចរក

ឃើញមានការរក្សាថ្ងៃទី១ ឬថ្ងៃអាទិត្យ   នៅក្នុងបទគម្ពីរបានទេ  ពីព្រោះ

ឥតមានអ្នកជឿព្រះ ឬគ្រីស្ទានណាម្នាក់រក្សាថ្ងៃទី១ ឬថ្ងៃអាទិត្យនោះទេ។

គម្ពីរម៉ាកុស៣:៣  «ទ្រង់មានបន្ទូលទៅមនុស្សស្វិតដៃថា     ចូរអ្នកក្រោក

ឡើង ឈរនៅកណ្ដាលនុះទៅ   ខ៤រួចទ្រង់សួរគេថានៅថ្ងៃឈប់សំរាក

តើបើកឲ្យធ្វើការល្អ ឬឲ្យធ្វើការអាក្រក់  ឲ្យសង្គ្រោះជីវិត   ឬឲ្យសំឡាប់បង់

ប៉ុន្តែ គេនៅតែស្ងៀម  ខ៥. នោះទ្រង់ងាកទតទៅគេទាំងគ្នាន់ក្នាញ់ដោយ

មានព្រះហឫទ័យព្រួយ  ព្រោះចិត្តរឹងរូស ក៏មានបន្ទូលទៅមនុស្សនោះថា

ចូរលាតដៃទៅ    អ្នកនោះក៏លាតហើយដៃគាត់បានជាដូចម្ខាង   ខ៦.  រួច

កាលពួកផារឺស៊ីបានចេញផុតទៅ  នោះស្រាប់តែគេពីគ្រោះនឹងពួកហេរ៉ូឌ

ទាស់នឹងទ្រង់  ដើម្បីរករឿងធ្វើឲ្យទ្រង់វិនាស» (ខ១៦)  ព្រះយេស៊ូវគ្រីស្ទ

ទ្រង់តែងតែធ្វើការល្អ នៅថ្ងៃសប្ប័ទ។  ប៉ុន្តែ ពួកផារឺស៊ីដែលមានចិត្តសំអប់

ព្រះយេស៊ូវ   ក៏តែងតែរកកំហុសព្រះយេស៊ូវ  ដើម្បីនឹងសំឡាប់ទ្រង់។

          ឥឡូវនេះ  សូមយើងមើលពីរបៀបថ្វាយបង្គំព្រះ ដែលព្រះយេស៊ូវ

មានបន្ទូល    ទៅស្ត្រីសាសន៍សាម៉ារី  នៅឯអណ្ដូងទឹក    សូមបើកទៅគម្ពីរ

យ៉ូហាន៤:១៩២២ ខ១៩. «ស្ត្រីនោះទូលទ្រង់ថា លោកម្ចាស់អើយ ខ្ញុំយល់

ឃើញថា លោកជាហោរា ខ២០. ឯពួកព្ធយុកោយើងខ្ញុំ បានថ្វាយបង្គំ នៅ

លើភ្នំនេះ…[ភ្នំកេរីស៊ីមចៅហ្វាយ៩:]…តែពួកលោកថា ក្រុងយេរូសាឡឹម

ជាកន្លែងដែលត្រូវថ្វាយបង្គំវិញ ខ២១.ព្រះយេស៊ូវមានបន្ទូលថា  នាងស្រី

អើយ  ចូរជឿខ្ញុំថា  នឹងមានពេលវេលាមក  ដែលអ្នករាល់គ្នានឹងមិនថ្វាយ

បង្គំព្រះវរបិតា   នៅលើភ្នំនេះឬនៅក្រុងយេរូសាឡឹមទេ  ខ២២.  អ្នករាល់

គ្នាមិនដឹងជាខ្លួនថ្វាយបង្គំអ្វីទេ   ឯយើងវិញ    យើងស្គាល់ព្រះដែលយើង

ថ្វាយបង្គំ   ដ្បិតសេចក្ដីសង្គ្រោះកើតមកពីសាសន៍យូដា»  (ខ១៩២២)។   

ស្រុកសាម៉ារី  គឺនៅក្រៅស្រុកយូដា។

          នេះជាខដ៏សំខាន់  គឺខ២៣  «តែនឹងមានពេលវេលាមក…[ពេល

វេលាកំពុងតែមក]…ក៏នៅឥឡូវនេះហើយ    នោះពួកអ្នកដែលថ្វាយបង្គំ

ដោយពិតត្រង់…  [ពួកអ្នកថ្វាយបង្គំព្រះពិតត្រង់   គឺពួកអ្នកថ្វាយបង្គំព្រះ

ថ្ងៃសប្ប័ទ ហើយក៏មានពួកអ្នក ថ្វាយបង្គំព្រះខុសឆ្គងដែរ  គឺពួកអ្នកថ្វាយ

បង្គំព្រះថ្ងៃអាទិត្យ  ដោយគេកាន់តាមបញ្ញត្តិរបស់ពួកព្ធយុកោគេ  ម៉ាកុស

:]… គេនឹងថ្វាយបង្គំព្រះវរបិតាដោយវិញ្ញាណ នឹងសេចក្ដីពិត ពីព្រោះ

ព្រះវរបិតាទ្រង់រកពួកអ្នកទាំងនោះ ឲ្យបានថ្វាយបង្គំទ្រង់នោះត្រូវតែថ្វាយ

បង្គំ  ដោយវិញ្ញាណ នឹងសេចក្ដីពិតដែរ» (យ៉ូហាន៤:២៣)  លោកម៉ាកុស

បានសរសេរថា    «គេថ្វាយបង្គំអញ  ដោយបង្រៀនសេចក្ដីបញ្ញត្តិ   ជា

របស់មនុស្ស»  (ម៉ាកុស៧:៧) ពួកអ្នកថ្វាយបង្គំព្រះក្លែងក្លាយ   គឺថ្វាយ

បង្គំព្រះកាន់តាមបញ្ញត្តិរបស់មនុស្ស ដូចជាការរក្សាថ្ងៃអាទិត្យ ឬថ្វាយបង្គំ

ព្រះនៅថ្ងៃអាទិត្យ  (អេសេគាល៨:១៤១៦) គឺជាបញ្ញត្តិរបស់មនុស្ស។

          ថ្វាយបង្គំព្រះវរបិតា ដោយវិញ្ញាណ  មានន័យថា  អ្នកត្រូវតែមាន

វិញ្ញាណបរិសុទ្ធនៃព្រះ។  ព្រះអម្ចាស់ទ្រង់នឹងមិនប្រទានវិញ្ញាណបរិសុទ្ធ

របស់ព្រះអង្គ  ដល់អស់អ្នកដែលមិនស្ដាប់បង្គាប់ទ្រង់»  តើសេចក្ដីពិត

នោះជាអ្វី? ឯសេចក្ដីពិតនោះ គឺជាក្រិត្យវិន័យរបស់ព្រះ    (ទំនុកដំកើង

១១៩:១៤២)  «ព្រះបន្ទូលទ្រង់ជាសេចក្ដីពិត»   (យ៉ូហាន១៧:១៧)

«បូករួមអស់ទាំងព្រះបន្ទូលនៃទ្រង់ទៅឃើញថា ពិតត្រង់ទាំងអស់ ហើយ

គ្រប់ទាំងច្បាប់ដ៏សុចរិតរបស់ទ្រង់  ក៏ស្ថិតស្ថេរនៅអស់កល្បជានិច្ចដែរ»

(ទំនុកដំកើង១១៩:១៦០)  ព្រះអម្ចាស់ទ្រង់ស្វែងរកអស់អ្នកណាដែល

ថ្វាយបង្គំទ្រង់  តាមព្រះហឫទ័យទ្រង់  តាមផ្លូវដែលទ្រង់ដែលទ្រង់បាន

រៀបចុះទុក   ឲ្យយើងត្រាប់តាម។   គម្ពីរយ៉ូហាន៤:២៤  «ឯព្រះទ្រង់ជា

វិញ្ញាណ ហើយអ្នកណាដែលថ្វាយបង្គំទ្រង់នោះត្រូវតែថ្វាយបង្គំ ដោយ

វិញ្ញាណ នឹងសេចក្ដីពិតដែរ»   អ្នកជឿព្រះពិត ត្រូវមានកាតព្វកិច្ចថ្វាយ

បង្គំព្រះពិតដោយវិញ្ញាណ នឹងសេចក្ដីពិត។

នៅសាម៉ារី   ពួកគេថ្វាយបង្គំព្រះក្លែងក្លាយ គឺព្រះបាល។   ព្រះ

បាល គឺជាព្រះអាទិត្យ តើអ្នកដែលបានគិតទេ? ពួកអ្នកកាន់សាសនា

ក្លែងក្លាយ គេថ្វាយបង្គំព្រះនៅថ្ងៃអាទិត្យ       គឺថ្វាយបង្គំព្រះអាទិត្យ។

អ្នកប្រហែលជាមិនដែលបានគិតទេ!

          សូមបើកទៅគម្ពីរយ៉ូហានជំពូក៥     ជាកន្លែងដែលមនុស្សនិ

យាយថា      ព្រះយេស៊ូវបង្រៀនឲ្យមនុស្សប្រព្រឹត្តិរំលងបញ្ញត្តិរបស់

ព្រះ  មិនដូច្នោះទេ    មិនមែនទេ!     នេះជារឿងរបស់បុរសម្នាក់មាន

ជម្ងឺ៣៨ឆ្នាំ     ហើយព្រះអម្ចាស់បានចាត់ទេវតារបស់ទ្រង់មក   កកូរ

ទឹកឲ្យកំរើកឡើងនៅស្រះបេថែសដា    ក្នុងមួយឆ្នាំម្ដង   ដើម្បីឲ្យអ្នក

ណាដែលចុះទៅក្នុងទឹកបានមុនគេ  នោះនឹងបានជា សូមយើងអាន

គម្ពីរយ៉ូហានជំពូក៥   ខ៥.     «នៅទីនោះមានមនុស្សម្នាក់ដែលឈឺ

៣៨ឆ្នាំមកហើយ  ខ៦.  កាលព្រះយេស៊ូវឃើញគាត់ដេកនៅ  ហើយ

បានជ្រាបថា  គាត់នៅយ៉ាងនោះ ជាយូរមកហើយ     នោះទ្រង់មាន

បន្ទូលថា   តើអ្នកចង់បានជាឬទេ?  បុរសម្នាក់ដែលឈឺ    ស្នាក់នៅ

ស្រះបេថែសដា៣៨ឆ្នាំ  គាត់ពិតជាបានស្គាល់ពួកសង្ឃ  ពួកអាចារ្យ

ផារឺស៊ីជាច្រើននាក់  ប៉ុន្តែ  គ្មាននរណាម្នាក់ជួយដាក់គាត់ទៅក្នុងទឹក

ពេលទឹកកំរើកឡើងនោះទេ  ខ៧.  អ្នកជំងឺទូលឆ្លើយថា  លោកម្ចាស់

អើយ ខ្ញុំគ្មានអ្នកណានឹងដាក់ខ្ញុំទៅក្នុងស្រះ ក្នុងកាលដែលទឹកបានកំ

រើកឡើងនោះ ហើយកំពុងដែលខ្ញុំចុះទៅ  នោះក៏មានម្នាក់ទៀត  ចុះ

ទៅមុនខ្ញុំ ខ៨. ព្រះយេស៊ូវមានបន្ទូលទៅគាត់ថា ចូរក្រោកឡើង យក

គ្រែអ្នកដើរទៅ»  តាមប្រពៃណីយ  ពួកសាសន៍យូដា  គេមានទំលាប់

ដោយមិនអនុញ្ញត្តិឲ្យអ្នកណាធ្វើអ្វីមួយ នៅថ្ងៃសប្ប័ទទេ។  ដូច្នេះ តើ

ព្រះយេស៊ូវបានធ្វើការរំលងថ្ងៃសប្ប័ទឬ?        «ព្រះយេស៊ូវទ្រង់មាន

បន្ទូលសួរពួកអ្នកប្រាជ្ញច្បាប់ នឹងពួកផារឺស៊ីថា តើមានច្បាប់នឹងមើល

ឲ្យជា   នៅថ្ងៃឈប់សំរាកឬទេ?     តើព្រះបណ្ដាលឲ្យមនុស្សធ្វើបាប

ដោយរំលងថ្ងៃសប្ប័ទឬ? សូមបើកទៅគម្ពីរយ៉ូហាន៥:១៤     ខ៩.

«ស្រាប់តែអ្នកនោះបានជាភ្លាម   ក៏យកគ្រែដើរទៅ   ឯថ្ងៃនោះ  ជាថ្ងៃ

ឈប់សំរាក  ខ១០. ដូច្នេះ ពួកសាសន៍យូដា  គេស្ដីឲ្យអ្នកដែលបានជា

ថា  ថ្ងៃនេះជាថ្ងៃឈប់សំរាក ឬថ្ងៃសប្ប័ទ  អ្នកគ្មានច្បាប់នឹងលីគ្រែទៅ

ទេ  ខ១១. គាត់ឆ្លើយទៅគេថា លោកដែលធ្វើឲ្យខ្ញុំជា  លោកបង្គាប់ថា

ចូរយកគ្រែឯងដើរចេញទៅ»   ពួកសាសន៍យូដា ពួកអាចារ្យ   នឹងពួក

ផារឺស៊ី  គេដាក់ទំនៀមទំលាប់របស់ព្ធយុកោគេ  ពីមុនការជួយសង្គ្រោះ

ដល់មនុស្ស   ខ១២.  នោះគេសួរគាត់ថា    តើអ្នកណាបានប្រាប់ឲ្យអ្នក

យកគ្រែដើរទៅដូច្នេះ?  ខ១៣. តែអ្នកដែលបានជា   មិនស្គាល់ជាអ្នក

ណាទេ   ពីព្រោះព្រះយេស៊ូវទ្រង់យាងទៅបាត់    ហើយក៏មានមនុស្ស

សន្ធឹកនៅទីនោះដែរ  ខ១៤.   ក្រោយនោះមក   ព្រះយេស៊ូវឃើញគាត់

នៅក្នុងព្រះវិហារ ក៏មានបន្ទូលទៅគាត់ថា មើល ឥឡូវអ្នកបានជាហើយ

កុំឲ្យធ្វើបាបទៀត   ក្រែងអ្នកកើតមានសេចក្ដីអាក្រក់ជាងនេះទៅទៀត»

(ខ៩១៤) អ្នកជម្ងឺនោះ  មិនបានធ្វើបាបទៀតទេ។

អ្នកជម្ងឺនោះក៏ចេញពីព្រះវិហារ ទៅប្រកាសប្រាប់ដល់ពួកសាសន៍

យូដា  សូមបន្តអានគម្ពីរយ៉ូហាន៥:១៥១៧  ខ១៥.  «មនុស្សនោះក៏ទៅ

ប្រាប់ដល់ពួកសាសន៍យូដា ឲ្យដឹងថាជាព្រះយេស៊ូវ  ដែលប្រោសឲ្យខ្លួន

បានជា  ខ១៦.  ហេតុនោះបានជាពួកសាសន៍យូដា   គេបៀតបៀនដល់

ព្រះយេស៊ូវ  ហើយរកសំឡាប់ទ្រង់   ដោយព្រោះទ្រង់ធ្វើការនោះនៅថ្ងៃ

ឈប់សំរាក ឬនៅថ្ងៃសប្ប័ទ ខ១៧. ប៉ុន្តែព្រះយេស៊ូវមានបន្ទូលទៅគេថា

  ព្រះវរបិតាខ្ញុំ  ទ្រង់ធ្វើការដរាបមកដល់ឥឡូវនេះ  ហើយខ្ញុំក៏ធ្វើការដែរ»

 (ខ១៥១៧)

នេះជាកិច្ចការ ខាងវិញ្ញាណបរិសុទ្ធ ដែលបណ្ដាលឡើងឲ្យថ្វាយ

បង្គំព្រះអម្ចាស់នៅថ្ងៃសប្ប័ទ     ដោយស្រាយចំណងដល់អស់អ្នកដែល

ជាប់ចំណងឲ្យរួចចេញ។

ឥឡូវនេះ  ចូរយើងកត់ចំណាំ   ពីចលនារបស់ពួកសាសន៍យូដា

ខ១៨. «ដោយហេតុពាក្យនោះ   បានជាពួកសាសន៍យូដាគេរកសំឡាប់

ទ្រង់រឹតតែខ្លាំងឡើង   ពីព្រោះទ្រង់មិនមែនគ្រាន់តែរំលងច្បាប់   នៃថ្ងៃ

ឈប់សំរាកតែប៉ុណ្ណោះព្រះយេស៊ូវគ្រីស្ទមិនដែលរំលងបញ្ញត្តិណា

មួយរបស់ទ្រង់ឡើយ។     បើព្រះយេស៊ូវគ្រីស្ទប្រព្រឹត្តរំលងបញ្ញត្តិណា

មួយរបស់ព្រះ     នោះព្រះយេស៊ូវគ្រីស្ទទ្រង់      មិនអាចធ្វើជាព្រះអង្គ

សង្គ្រោះនៃមនុស្សលោកបានឡើយ។  ព្រះយេស៊ូវគ្រីស្ទ  ទ្រង់គ្មានបាប

សោះ    ហើយទ្រង់ក៏មិនបានប្រព្រឹត្តរំលងបញ្ញត្តិរបស់ព្រះដែរគឺបាន

ទាំងហៅព្រះ  ថាជាព្រះវរបិតានៃទ្រង់ថែមទៀត    ហើយលើកអង្គទ្រង់

ស្មើនឹងព្រះផង»  ពួកសាសន៍យូដា   គេមិនទទួលព្រះយេស៊ូវគ្រីស្ទ ថា

ជាព្រះរាជបុត្រានៃព្រះ ដែលព្រះវរបិតា  ចាត់ទ្រង់ ឲ្យមកក្នុងលោកីយ

ដើម្បីធ្វើជាព្រះអង្គសង្គ្រោះនៃមនុស្សលោកនោះទេ។  ឥឡូវនេះ  សូម

យើងមើលទៅឯពួកសាវក  តើពួកសាវក  រក្សាថ្ងៃសប្ប័ទឬទេ?   សូម

យើងចាប់ផ្ដើមនៅគម្ពីរម៉ាថាយ២៨       គឺពីព្រះបន្ទូលបង្គាប់របស់ព្រះ

យេស៊ូវគ្រីស្ទដល់ពួកសាវក  ខ១៨.«ឯព្រះយេស៊ូវទ្រង់ មានបន្ទូលនឹង

គេថា   គ្រប់ទាំងអំណាចបានប្រគល់មកខ្ញុំ   នៅលើស្ថានសួគ៌  ហើយ

លើផែនដី  ខ១៩.  ដូច្នេះ  ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់

ទាំងសាសន៍…  [សាសន៍ដទៃ]…       ព្រមទាំងធ្វើបុណ្យជ្រមុជទឹកឲ្យ 

ដោយនូវព្រះនាមព្រះវរបិតា ព្រះរាជបុត្រា នឹងទទួលវិញ្ញាណបរិសុទ្ធ

របស់ព្រះ… [ដោយការអធិស្ឋានដាក់ដៃលើ    កិច្ចការ១៩:]…ចុះ 

ខ២០.      ហើយបង្រៀន   ឲ្យគេកាន់តាមគ្រប់ទាំងសេចក្ដីដែលខ្ញុំបាន

បង្គាប់…[ចូរឲ្យនឹកចាំពីថ្ងៃសប្ប័ទ  ដើម្បីញែកថ្ងៃនោះចេញជាបរិសុទ្ធ]

មកអ្នករាល់គ្នាផង   ហើយមើល     ខ្ញុំក៏នៅជាមួយនឹងអ្នករាល់គ្នាជា

រាល់ថ្ងៃដែរដរាបដល់បំផុតកល្ប»  អាម៉ែន។  (ម៉ាថាយ២៨:១៨២០)

នេះជាព្រះបន្ទូលច្បាស់លាស់ ហើយមានខ្លឹមសារបំផុត   ព្រះយេស៊ូវ

គ្រីស្ទមានបន្ទូលថា  «បើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ     ចូរកាន់បញ្ញត្តិតាម

របស់ខ្ញុំចុះអ្នកណាដែលមានបញ្ញត្តិរបស់ខ្ញុំ  ហើយកាន់តាម គឺអ្នក

នោះហើយដែលស្រឡាញ់ខ្ញុំ ឯអ្នកណាដែលស្រឡាញ់ខ្ញុំ  នោះជាទី

ស្រឡាញ់នៃព្រះវរបិតាខ្ញុំហើយ  ខ្ញុំនឹងស្រឡាញ់អ្នកនោះដែរ  ក៏នឹង

សំដែងខ្លួនឲ្យអ្នកនោះស្គាល់ផង»        (យ៉ូហាន១៤:១៥, ២១)  អ្នក

គ្រីស្ទានរបស់លោកីយនេះ  គេមិនស្ដាប់បង្គាប់ព្រះយេស៊ូវគ្រីស្ទ ក៏មិន

កាន់តាមបញ្ញត្តិរបស់ទ្រង់ដែរ។    បទគម្ពីរចែងថា  «ចូរឲ្យនឹកចាំពីថ្ងៃ

ឈប់សំរាក …[សប្ប័ទ]…ដើម្បីញែកថ្ងៃនោះចេញជាបរិសុទ្ធ ក្នុងរវាង

៦ថ្ងៃ  នោះត្រូវឲ្យឯងធ្វើអស់ទាំងការរបស់ឯងចុះ   តែឯថ្ងៃទី៧  នោះ

ជាថ្ងៃឈប់សំរាកថ្វាយព្រះយេហូវ៉ាជាព្រះនៃឯងវិញរួចដល់ថ្ងៃទី៧

ទ្រង់ឈប់សំរាក  ហេតុនោះបានជាព្រះយេហូវ៉ា    ទ្រង់បានប្រទានពរ

ដល់ថ្ងៃឈប់សំរាក  ហើយក៏ញែកចេញជាបរិសុទ្ធ»     (និក្ខមនំ២០:

១១)  ព្រះយេស៊ូវគ្រីស្ទមានបន្ទូលថា   «ដូច្នេះ     កូនមនុស្សជាម្ចាស់

នៃថ្ងៃសប្ប័ទ»  (ម៉ាកុស២:២៨)

ចូរយើងមើលទៅឯគម្ពីរកិច្ចការ  ដែលចែងពីសប្ប័ទ  ព្រះយេស៊ូវ

គ្រីស្ទមានព្រះជន្មរស់ពីសុគតឡើងវិញ  ហើយបានយាងឡើងទៅស្ថាន

សួគ៌  ជាន់ទី៣  អស់ពេលដ៏យូរ  បន្ទាប់ពីទ្រង់បានបំពេញការងារដែល

ព្រះវរបិតាចាត់ទ្រង់ឲ្យមកធ្វើ  ហើយព្រះយេស៊ូវគ្រីស្ទក៏បានបំពេញ នឹង

ធ្វើជាគំរូ  ក្នុងការរក្សាថ្ងៃសប្ប័ទយ៉ាងខ្ជាប់ខ្ជួនផងដែរ។   ព្រះយេស៊ូវ

ទ្រង់មិនបានផ្លាស់ប្ដូរថ្ងៃសប្ប័ទ ទៅជាថ្ងៃអាទិត្យនោះទេ។          ព្រះ

អម្ចាស់យេស៊ូវគ្រីស្ទមិនបានរក្សាថ្ងៃសប្ប័ទ  សំរាប់អ្នកទេ  គឺអ្នករាល់

គ្នាត្រូវតែរក្សាថ្ងៃសប្ប័ទឲ្យបានខ្ជាប់ខ្ជួន  ដោយខ្លួនឯង។  យើងរាល់

គ្នាត្រូវតែរក្សាថ្ងៃសប្ប័ទ  ពីព្រោះជាថ្ងៃបរិសុទ្ធរបស់ព្រះ  ដែលយើង

ត្រូវតែរក្សាឲ្យបានបរិសុទ្ធ។ 

សូមបើកទៅគម្ពីរកិច្ចការ១៦    ពេលសាវកប៉ុលទៅស្រុកក្រិក

លោកក៏ទៅឯពួកយូដា   នឹងពួកសាសន៍ដទៃ    ដែលនៅស្រុកក្រិក

ខ១៣. «ដល់ថ្ងៃឈប់សំរាក… [ថ្ងៃសប្ប័ទ]… យើងដើរចេញពីទីក្រុង

ទៅឯមាត់ទន្លេ ជាកន្លែងដែលគេធ្លាប់អធិស្ឋាន ក៏អង្គុយនិយាយនឹង

ពួកស្រីៗ ដែលប្រជុំគ្នា  ខ១៤នោះមានស្ដ្រីម្នាក់ជាអ្នកជំនួញល័ខ

ពណ៌ស្វាយឈ្មោះលីឌា   ពីក្រុងធាទេរ៉ា   ជាអ្នកដែលថ្វាយបង្គំព្រះ

នាងប្រុងស្ដាប់ហើយព្រះអម្ចាស់ត្រង់បើកចិត្តនាង    ឲ្យយកចិត្តទុក

ដាក់តាមសេចក្ដី  ដែលប៉ុលអធិប្បាយ   ខ១៥កាលនាងបានទទួល

បុណ្យជ្រមុជទឹក  ព្រមទាំងពួកគ្រួនាងរួចហើយ  នោះក៏អញ្ជីញយើង

ថា    បើអស់លោកយល់ឃើញថា     ខ្ញុំស្មោះត្រង់ចំពោះព្រះអម្ចាស់

ពិតនោះ   សូមលោកអញ្ជើញទៅនៅឯផ្ទះខ្ញុំកុំខាន    នាងក៏បង្ខំដល់

យើង»     (ខ១៣១៥) 

          ថ្ងៃសប្ប័ទ   ជាថ្ងៃដ៏សំខាន់ណាស់     យើងឃើញមនុស្សជា

ច្រើនបានប្រែចិត្តជឿដល់ព្រះអម្ចាស់   នៅថ្ងៃសប្ប័ទ  ដោយសេចក្ដី

អធិប្បាយរបស់សាវកប៉ុល។    ឥឡូវនេះ  សូមយើងបើកទៅគម្ពីរកិច្ច

ការជំពូក១៧      យើងរៀនពីដំណើររបស់សាវកប៉ុលដែលលោកចុះ

ទៅដល់ទីក្រុងថែស្សាឡូនីច   នេះជាចំណុចដ៏សំខាន់សំរាប់ឲ្យយើង

យល់ ខ១«រីកាលបានដើរកាត់ក្រុងអាំភីប៉ូលី នឹងក្រុងអ័ប៉ុឡូនា នោះ

គេទៅដល់ក្រុងថែស្សាឡូនីច     ជាកន្លែងដែលមានសាលាប្រជុំរបស់

សាសន៍យូដា ខ២. ប៉ុលក៏ចូលទៅឯគេតាមទំលាប់គាត់  ហើយជជែក

ពន្យល់ដល់គេតាមគម្ពីរ    ក្នុង៣ថ្ងៃឈប់សំរាក  ខ៣.  ក៏បើកសំដែង

យ៉ាងច្បាស់ថាព្រះគ្រីស្ទត្រូវតែរងទុក្ខ         រួចមានព្រះជន្មរស់ពីស្លាប់

ឡើងវិញ   គាត់ក៏និយាយថា    ព្រះយេស៊ូវនេះឯង    ដែលខ្ញុំប្រកាស

ប្រាប់ដល់អ្នករាល់គ្នា  ទ្រង់ជាព្រះគ្រីស្ទនោះហើយ»     (កិច្ចការ១៧:

៣)   ក្នុងរវាង៣ថ្ងៃឈប់សំរាក    [ថ្ងៃសប្ប័ទ]       សាវកប៉ុលបាន

ពន្យល់យ៉ាងច្បាស់អំពីព្រះយេស៊ូវ   នឹងថ្ងៃសប្ប័ទ   ដល់ពួកសាសន៍

យូដា  នឹងពួកសាសន៍ដទៃ  ជាថ្ងៃបរិសុទ្ធ  របស់ព្រះ   ដែលត្រូវថ្វាយ

បង្គំទ្រង់។  សូមយើងបើកទៅគម្ពីរកិច្ចការជំពូក១៨   យើងឃើញសា

វកប៉ុលបានរក្សាថ្ងៃឈប់សំរាក…[ថ្ងៃសប្ប័ទ]…  ជាថ្ងៃបរិសុទ្ធ     ខ៤.

គាត់ក៏អធិប្បាយនោះក្នុងសាលាប្រជុំរាល់តែថ្ងៃឈប់សំរាក      ព្រម

ទាំងបញ្ចុះបញ្ចូលពួកសាសន៍យូដា  នឹងសាសន៍ក្រេក       ឲ្យជឿផង

  សាវកប៉ុលបានរក្សាថ្ងៃសប្ប័ទ ហើយក៏បញ្ចុះបញ្ចូលពួកសាសន៍

យូដា  នឹងពួកសាសន៍ដទៃ  ឲ្យជឿផងខ៥, សាវកប៉ុលមានសេចក្ដី

បង្ខំក្នុងចិត្ត  ឲ្យផ្សាយព្រះបន្ទូល  ក៏ធ្វើបន្ទាល់អស់អំពីចិត្តដល់សាសន៍

យូដាថា    ព្រះយេស៊ូវជាព្រះគ្រីស្ទពិត    ខ៦.  តែដោយព្រោះគេតាំង

ខ្លួនទាស់ទទឹង ហើយក៏ជេរប្រមាថផង    បានជាប៉ុលរលាស់អាវខ្លួននិ

យាយថា    ចូរឲ្យឈាមអ្នករាល់គ្នាធ្លាក់លើក្បាលអ្នករាល់គ្នាវិញចុះ ឯ

ខ្ញុំៗ…[ប៉ុល]…បរិសុទ្ធទេ  អំណិះទៅមុខ  ខ្ញុំនឹងទៅឯសាសន៍ដទៃហើយ

 ខ៧.  គាត់ក៏ចេញពីទីនោះ ចូលទៅក្នុងផ្ទះម្នាក់ ឈ្មោះយូស្ទុស  ជាអ្នក

ថ្វាយបង្គំព្រះ   ថ្ងៃសប្ប័ទដែលមានផ្ទះនៅជាប់នឹងសាលាប្រជុំ  ខ៨.

គ្រីសប៉ុស  ជាមេសាលាប្រជុំគាត់ជឿដល់ព្រះអម្ចាស់   ព្រមទាំងពួកគ្រួ

គាត់ទាំងអស់ដែរ ក៏មានពួកក្រុងកូរិនថូសបានស្ដាប់  ហើយជឿជាច្រើន

ទាំងទទួលបុណ្យជ្រមុជទឹកផង  ខ៩.  វេលាយប់នោះ  ព្រះអម្ចាស់ទ្រង់

មានបន្ទូលទៅប៉ុលក្នុងការជាក់ស្ដែងថា កុំឲ្យខ្លាចអ្វី ចូរសំដែងទៅ កុំនៅ

ស្ងៀមឡើយ  ខ១០. ដ្បិតខ្ញុំ…[ព្រះគ្រីស្ទ]…      នៅជាមួយនឹងអ្នកហើយ

គ្មានអ្នកណានឹងប្រទូស្តដល់អ្នកបានទេ   ខ្ញុំ…[ព្រះគ្រីស្ទ]…         ក៏មាន

មនុស្សជាច្រើននៅក្នុងទីក្រុងនេះដែរ  ខ១១. គាត់ប៉ុលក៏នៅទីនោះអស់

១ឆ្នាំ៦ខែ ព្រមទាំងបង្រៀនព្រះបន្ទូលនៅក្នុងពួកគេ» (ខ៦១១) សាវក

ប៉ុលបានរក្សាថ្ងៃសប្ប័ទ ថ្វាយបង្គំព្រះនៅថ្ងៃសប្ប័ទ  បង្រៀនព្រះបន្ទូល

នៅថ្ងៃសប្ប័ទ  អស់១ឆ្នាំ ៦ខែ នៅក្រុងកូរិនថូស។

          សូមយើងមើលទៅគម្ពីរកិច្ចការជំពូក១៣.  ជាគម្ពីរមួយដែលជា

ឧកាសដ៏ល្អដល់ពួកសាវក ដូចជាសាវកប៉ុលជាដើម       ខ១៤.  «តែគេ

ចេញពីពើកា  ដើរកាត់ទៅឯអាន់ទីយ៉ូក  នៅស្រុកពីស៊ីឌា    ក៏ចូលទៅ

អង្គុយក្នុងសាលាប្រជុំ     នៅថ្ងៃឈប់សំរាក   ខ១៥.    ក្រោយការដែល

អានមើលក្រិត្យវិន័យ  នឹងគម្ពីរពួកហោរាហើយ   នោះមេសាលាក៏ប្រើ

មនុស្ស  ឲ្យប្រាប់គេថា  បងប្អូនអើយ   បើមានសេចក្ដីអ្វីនឹងទូន្មានដល់

ពួកជន    នោះសូមបងប្អូនមានប្រសាសន៍ចុះ» (កិច្ចការ១៣:១៤១៥)

សាវកប៉ុល  ក្រោកឈរឡើង    ហើយអធិប្បាយព្រះបន្ទូលព្រះដ៏មាន

អំណាច  សាវកប៉ុលក៏អធិប្បាយព្រះបន្ទូលថា ខ៣៩.  «ដោយសារ

ទ្រង់  អស់អ្នកណាដែលជឿ បានរាប់ជាសុចរិត រួចពីគ្រប់ការទាំងអស់

ដែលពុំអាចនឹងបានរាប់ជាសុចរិត  ដោយសារក្រិត្យវិន័យលោកម៉ូសេ

បានឡើយ» នេះមានន័យថា  ក្រិត្យវិន័យដែលលោកម៉ូសេទទួល នៅ

ភ្នំស៊ីណាយ  មិនអាចជួយឲ្យយើងរួចពីបាបបានឡើយ។     សូមយើង

បើកទៅគម្ពីរកិច្ចការ១៣:៣៨៤២    ខ៣៨.  «ដូច្នេះ  អ្នករាល់គ្នាជា

បងប្អូនអើយ   សូមជ្រាបថា       ដែលបានសេចក្ដីប្រោសឲ្យរួចពីបាប

បានប្រកាសប្រាប់ដល់អ្នករាលល់គ្នា      នោះគឺដោយសារព្រះអង្គ

[ព្រះគ្រីស្ទ]… នោះឯង   ខ៣៩. មួយទៀត  ដោយសារទ្រង់  អស់អ្នក

ណាដែលជឿ បានរាប់ជាសុចរិត  រួចពីគ្រប់ការទាំងអស់  ដែលពុំអាច

នឹងបានរាប់ជាសុចរិត    ដោយសារក្រិត្យវិន័យលោកម៉ូសេបានឡើយ

ខ៤០.  ដូច្នេះ ត្រូវប្រយ័ត ក្រែងអ្នករាល់គ្នាកើតមានសេចក្ដី  ដែលពួក

ហោរាបានទាយទុកថា   ខ៤១.   នែអស់អ្នកដែលមើលងាយអើយ

យើងត្រូវតែសួរសំណួរ   តើអ្នកណាជាអ្នក មើលងាយ? គឺជាពួកអ្នក

ដែលបង្រៀនថា  ព្រះគម្ពីរសញ្ញាចាស់  មិនត្រូវប្រើទៀតទេ  គឺជាពួក

អ្នកដែលបង្រៀនថា   ក្រិត្យវិន័យ១០ប្រការ   ត្រូវបានព្យួរនៅលើឈើ

ឆ្កាងរួចរាល់អស់ហើយ     យើងមិនត្រូវកាន់តាម    ឬប្រព្រឹត្តិតាមក្រិត្យ

វិន័យនោះទៀតទេ  នេះជាសេចក្ដីបង្រៀនក្លែងក្លាយ មិនពិតតាមព្រះ

បន្ទូលរបស់ព្រះទេ  គឺគេបង្រៀនពីសេចក្ដីរបស់មនុស្ស  ខ៤១…. នែ

អស់អ្នកដែលងាយអើយតើគេមើលងាយអ្វីខ្លះ? គេមើលងាយថ្ងៃ

បរិសុទ្ធរបស់ព្រះ គេមើលងាយព្រះវរបិតា  គេមើលងាយព្រះយេស៊ូវ

គ្រីស្ទ   គេមើលងាយសេចក្ដីសង្គ្រោះរបស់ព្រះ   តាមរយ:ផែនការនៃ

បុណ្យបរិសុទ្ធទាំងប៉ុន្មានរបស់ព្រះអង្គ     គេមើលងាយក្រិត្យវិន័យដ៏

គ្រប់លក្ខណ៍   នឹង បរិសុទ្ធរបស់ព្រះចូរភាំងឆ្ងល់  ហើយវិនាសទៅ

ចុះ  ដ្បិតអញធ្វើការមួយនៅជំនាន់ឯងរាល់គ្នា គឺជាការដែលឯងរាល់

គ្នាមិនព្រមជឿឡើយតើការអ្វី? (អេសាយ៧:១៤. ,អេសាយ៩:

៧)  គឺនាងព្រហ្មចារី  នាងប្រសូត្របានបុត្រាជាចម្បងមួយ  ប៉ុន្តែ ពួក

សាសន៍យូដា គេមិនជឿទេទោះ   កិច្ចការ១៣:៤១ទោះបើមានគេ

ប្រាប់មកឯងរាល់គ្នាក៏ដោយ  ខ៤២.  កាលពួកសាសន៍យូដា    បាន

ចេញពីសាលាប្រជុំទៅហើយ  នោះពួកសាសន៍ដទៃ  ក៏សូមឲ្យប៉ុល

អធិប្បាយតាមសេចក្ដីទាំងនោះ  នៅថ្ងៃឈប់សំរាកមួយក្រោយទៀត»

(កិច្ចការ១៣:៣៨៤២)  នេះជាឧកាសដ៏ល្អសំរាប់សាវកប៉ុល  បាន

បង្រៀនគេពីថ្ងៃឈប់សំរាកក្រោយទៀត។   នៅគម្ពីរសញ្ញាថ្មី ពួកជំ

នុំរបស់ព្រះអម្ចាស់ គេរក្សាថ្ងៃសប្ប័ទ ឬ ថ្ងៃទី៧ មិនមែនថ្ងៃអាទិត្យ

ទេ ខ៤៣.  កាលពួកអ្នកប្រជុំនោះបានបែកចេញពីគ្នាទៅនោះមាន

ពួកសាសន៍យូដា  នឹងពួកចូលសាសន៍ជាច្រើនដែលមកថ្វាយបង្គំ

គេដើរតាមប៉ុល   នឹងបាណាបាស   ដែលទូន្មានឲ្យគេកាន់ខ្ជាប់ក្នុង

ព្រះគុណនៃព្រះ» (ខ៤៣)

នេះជារឿងដ៏សំខាន់  ពីព្រោះមនុស្សជាច្រើននិយាយថា    «ការ

រក្សាថ្ងៃសប្ប័ទ  គឺជាច្បាប់  ប៉ុន្តែ  យើង [គ្រីស្តាន ថ្ងៃអាទិត្យ]  ស្ថិតនៅ

ក្រោមព្រះគុណ   មិននៅក្រោមច្បាប់របស់ព្រះទេ»   អ្នកមិនអាចមាន

ព្រះគុណ  ដោយមិនស្ថិតនៅក្រោមច្បាប់បរិសុទ្ធរបស់ព្រះអម្ចាស់ទេ។

សូមកត់ចំណាំ ខ៤៤. ដល់ថ្ងៃឈប់សំរាកថ្ងៃសប្ប័ទ ក្រោយ  នោះពួក

អ្នកក្រុងស្ទើរតែទាំងអស់    ក៏មកប្រជុំគ្នា     ដើម្បីនឹងស្ដាប់ព្រះបន្ទូល»

(កិច្ចការ១៣:៤៤)

          សូមឲ្យយើងមើលមកឯគម្ពីរហេព្រើរ៤:  ខ៤. «ដ្បិតនៅ

កន្លែងណាមួយទ្រង់មានបន្ទូលពីថ្ងៃទី៧      “ដូច្នេះថា  ព្រះទ្រង់បាន

ឈប់សំរាក    ពីអស់ទាំងការរបស់ទ្រង់នៅថ្ងៃទី៧  ខ៥.    ហើយនៅ

កន្លែងនេះទៀតថា    «វារាល់គ្នាមិនត្រូវចូល      ទៅក្នុងសេចក្ដីសំរាក

របស់អញសោះឡើយ» ខ៦. ដូច្នេះ ដែលនៅតែបើឲ្យអ្នកខ្លះបានចូល

ទៅក្នុងសេចក្ដីសំរាកនោះ     ហើយពួកអ្នកដែលឮដសំណឹងល្អពីដើម

 គេមិនបានចូលទេ  ដោយព្រោះមិនជឿ» (ខ៤៦)   នេះគឺជាកូនចៅ

សាសន៍អ៊ីស្រាអែល   ដែលពួកគេមិនព្រមជឿព្រះអម្ចាស់    នៅពេល

ដែលពួកគេនៅវាលស្ថាន គេបានរំលងថ្ងៃសប្ប័ទ គម្ពីរនិក្ខមនំ  ជំពូក

១៦ បន្ទាប់ពីព្រះទ្រង់ប្រទាននំម៉ាន៉ា     នឹងសត្វគ្រួច  មកឲ្យបរិភោគ

ពួកកូនចៅសាសន៍អ៊ីស្រាអែល   នៅតែរំលងបញ្ញត្តិដដែល    និក្ខមនំ

១៦:១៩  «រួចម៉ូសេប្រាប់ថា  កុំឲ្យអ្នកណាទុកឲ្យសល់ដល់ព្រឹកឡើយ  

ខ២០.  តែគេមិនបានស្ដាប់តាមទេ  ក៏មានអ្នកខ្លះបានទុកនំនោះដល់

ព្រឹក  នោះក៏កើតមានដង្កូវ មានក្លិនស្អុយ  ម៉ូសេក៏ខឹងនឹងគេ    ខ២៧.

នៅថ្ងៃទី៧   ក៏មានអ្នកខ្លះចេញទៅរើសនំនោះដែរ  តែរកគ្មានសោះ»

 (ខ១៩២០, ២៧)  បន្ទាប់មក   លោកម៉ូសេក៏ឡើងទៅលើភ្នំ  ហើយ

ពួកកូនចៅសាសន៍អ៊ីស្រាអែលក៏សួរអើរ៉ុនថា       តើលោកម៉ូសេនៅឯ

ណា?    កូនចៅអ៊ីស្រាអែល    បានសូមឲ្យលោកអើរ៉ុនធ្វើព្រះសំរាប់

ពួកគេ  សូមបើកទៅគម្ពីរនិក្ខមនំ៣២:៦  ខ១. «កាលបណ្ដាជនទាំង

ឡាយបានឃើញថា   ម៉ូសេក្រចុះមកពីលើភ្នំវិញដូច្នេះ នោះគេប្រជុំគ្នា

ទៅឯអើរ៉ុន   ជំរាបថា   សូមលោកធ្វើព្រះសំរាប់យើងរាល់គ្នា   ឲ្យបាន

នាំមុខយើងផង  ដ្បិតឯលោកម៉ូសេ  ជាអ្នកដែលនាយើងចេញពីស្រុក

អេស៊ីព្ទមកនោះ យើងរាល់គ្នាមិនដឹងជាលោកមានគ្រោះថ្នាក់អ្វីទេ ខ២.

រួចអើរ៉ុនតបទៅគេថា ដូច្នេះ  ចូរដោះក្រវិលមាសពីត្រចៀកប្រពន្ធ នឹង

កូនប្រុសកូនស្រីឯងរាល់គ្នាយកមកឲ្យអញ  ខ៣. នោះគ្រប់គ្នាក៏ដោះ

យកទៅប្រគល់ឲ្យ    ខ៤.  ហើយលោកទទួលយកពីដៃគេទៅចាក់ក្នុង

ពុម្ព  សិតធ្វើជារូបគោ  រួចគេប្រកាសថា  នែ ពួកអ៊ីស្រាអែលអើយ នេះ

ហើយជាព្រះនៃឯង    ដែលបាននាំឯង  ចេញពីស្រុកអេស៊ីព្ទមក  ខ៥.

កាលអើរ៉ុបានឃើញរូបគោហើយ       នោះក៏ស្អាងអាសនា១នៅមុខរូប

នោះ រួចស្រែកប្រកាសថា   នៅថ្ងៃស្អែកនេះនឹងមានបុណ្យថ្វាយព្រះ

យេហូវ៉ា     ខ៦.  លុះដល់ថ្ងៃស្អែកបណ្ដាជនទាំងឡាយក៏ក្រោកឡើង

ពីព្រលឹម  ទៅថ្វាយដង្វាយដុត  នឹងដង្វាយមេត្រីក៏នាំគ្នាអង្គុយស៊ីផឹក

រួចក្រោកឡើងលេងសប្បាយ» (ខ១៦)

          នៅពួកកូនចៅអ៊ីស្រាអែល ធ្វើបាប នឹងព្រះយេហូវ៉ាជានិច្ច

គម្ពីរ ចៅហ្វាយជំពូក២:១០១៣    ខ១០. «អស់ទាំងមនុស្សនៅដំណ

នោះ   ក៏បានប្រមូលទៅជួបជុំនឹងពួកព្ធយុកោគេគ្រប់គ្នាដែរ    ហើយ

កើតមានមនុស្ស១ដំណទៀតក្រោយមក        ជាមនុស្សដែលមិនបាន

ស្គាល់ព្រះយេហូវ៉ា       ឬការដែលទ្រង់បានសំរេចដល់ពួកអ៊ីស្រាអែល

ខ១១.  នោះពួកកូនចៅអ៊ីស្រាអែល ក៏ធ្វើការដ៏លាមក អាក្រក់ នៅព្រះ

នេត្រព្រះយេហូវ៉ាវិញ     គឺគេគោរពប្រតិបត្តិដល់អស់ទាំងរូបនៃព្រះ

បាល  ខ១២. គេបានបោះបង់ចោលព្រះយេហូវ៉ា  ជាព្រះនៃពួកព្ធយុ

កោគេ  ដែលទ្រង់បាននាំគេចេញពីស្រុកអេស៊ីព្ទមក  បែរទៅតាមព្រះ

ដទៃ ក្នុងពួកព្រះរបស់សាសន៍ទាំងប៉ុន្មាន ដែលនៅជុំវិញគេ ព្រមទាំង

ក្រាបថ្វាយបង្គំដល់ព្រះទាំងនោះផង  ហើយបានបណ្ដាលឲ្យព្រះយេ

ហូវ៉ាមានសេចក្ដីខ្ញាល់  ខ១៣. គេបានបោះបង់ចោលព្រះយេហូវ៉ាទៅ

គោរពប្រតិបត្តិតាមព្រះបាល  នឹងព្រះអាសថារ៉ូតវិញ» (ខ១០១៣)

ការថ្វាយបង្គំព្រះបាល  គឺជាការថ្វាយព្រះនៅថ្ងៃអាទិត្យ   ហើយព្រះ

អាសថារ៉ូត  ក៏ដូចគ្នាដែរ  គឺជាការថ្វាយបង្គំព្រះថ្ងៃអាទិត្យដូច្នេះ  ពួក

កូនចៅសាសន៍អ៊ីស្រាអែល   បានធ្វើបាបនឹងព្រះយេហូវ៉ាជានិច្ច។

សូមបើកទៅគម្ពីរទំនុកដំកើង៩៥  ជាទំនុកដំកើងរបស់លោក

ម៉ូសេ ទំនុកដំកើង៩៥:១១ ខ៧. «ដ្បិតទ្រង់ជាព្រះនៃយើងខ្ញុំហើយ

យើងខ្ញុំក៏ជាហ្វូងចៀមនៅទីគង្វាលរបស់ទ្រង់  គឺជារាស្ត្រដែលនៅក្នុង

ព្រះហស្ដទ្រង់ នៅថ្ងៃនេះ…[ថ្ងៃសប្ប័ទ]…បើឯងរាល់គ្នាឮសំឡេងទ្រង់

 ខ៨. នោះកុំឲ្យតាំងចិត្តរឹងរូស  ដូចកាលនៅត្រង់មេរីបា ឬដូចកាលថ្ងៃ

នៅត្រង់ម៉ាសា ក្នុងទីរហោស្ថាននោះឡើយ ខ៩. នៅគ្រាដែលពួកព្ធយុ

កោឯងរាល់គ្នាបានល្បងអញ  ព្រមទាំងលអញមើលហើយបានឃើញ

ការរបស់អញ  ខ១០. អញមានចិត្តជិនទ្រាន់នឹងមនុស្សដំណនោះអស់

៤០ឆ្នាំ ហើយក៏ថា នេះជាបណ្ដាមនុស្សដែលតែងតែមានចិត្តវង្វេង ឥត

ដែលស្គាល់ផ្លូវរបស់អញឡើយ    ខ១១. ដូច្នេះ  អញបានស្បថ  ដោយ

សេចក្ដីក្រោធរបស់អញថា   វារាល់គ្នានឹងមិនដែលចូលមកក្នុងសេចក្ដី

សំរាក…[ថ្ងៃសប្ប័ទ]…របស់អញឡើយ»  (ខ៧១១) ជីតាខ្ញុំ  គាត់រក្សា

ថ្ងៃអាទិត្យ  ឪពុក ម្ដាយខ្ញុំគាត់រក្សាថ្ងៃអាទិត្យ  ដូច្នេះ ថ្ងៃអាទិត្យ  ក៏ល្អសំ

រាប់ខ្ញុំដែរ  គឺគ្រប់គ្រាន់ហើយ!  ថ្ងៃសប្ប័ទ    គឺសំរាប់តែសាសន៍យូដាទេ 

ថ្ងៃសប្ប័ទ   មិនមែនតែសំរាប់ពួកសាសន៍យូដាប៉ុណ្ណោះទេ     គឺសំរាប់

ប្រជាជនរបស់ព្រះអម្ចាស់  នឹងពួកសាសន៍ដទៃដែរ។  សូមបើកទៅគម្ពីរ

១ពេត្រុស២:១០  ខ៩. «តែអ្នករាល់គ្នាជាពូជជ្រើសរើស  ជាពួកសង្ឃ

ហ្លួង ជាសាសន៍បរិសុទ្ធ  ជារាស្ត្រដ៏ជាកេរ្តិ៍អាករនៃព្រះ  ដើម្បីឲ្យអ្នករាល់

គ្នាបានសំដែងចេញ   ឲ្យឃើញអស់ទាំងលក្ខណ:របស់ព្រះ  ដែលទ្រង់

បានហៅអ្នករាល់គ្នាចេញពីសេចក្ដីងងឹត  មកក្នុងពន្លឺអស្ចារ្យរបស់ទ្រង់ 

ខ១០.  ពីដើមអ្នករាល់គ្នាមិនមែនជាសាសន៍ណាទេ       តែឥឡូវនេះជា

សាសន៍របស់ព្រះវិញ… [យើងឃើញទំនាយនៅគម្ពីរហោរា  អេសាយ

៥៦:៣  «ឯសាសន៍ដទៃណាដែលបានភ្ជាប់ខ្លួននឹងព្រះយេហូវ៉ាហើយ 

នោះមិនត្រូវឲ្យពោលថា  ក្រែងព្រះយេហូវ៉ាទ្រង់នឹងញែកខ្ញុំចេញពីរាស្ត្រ

ទ្រង់ទៅ នោះឡើយ]…ពីដើមមិនបានទទួលសេចក្ដីមេត្តាករុណាទេ   តែ

ឥឡូវនេះបានទទួលហើយ» (១ពេត្រុស២:១០)

          លោកសាវកប៉ុល បានសរសេរថា  ហេព្រើរ៤:១០ ខ៩«ដូច្នេះ 

មានសេចក្ដីឈប់សំរាក… [ថ្ងៃសប្ប័ទ]… ទុកសំរាប់រាស្ត្ររបស់ព្រះនៅខាង

មុខ  ខ១០.   ដ្បិតអ្នកណាដែលចូលទៅក្នុងសេចក្ដីសំរាករបស់ទ្រង់ហើយ 

នោះក៏បានឈប់សំរាក  ពីការខ្លួនប្រព្រឹត្តទាំងប៉ុន្មាន  ដូចជាព្រះបានឈប់

ពីការដែលទ្រង់ធ្វើដែរ» (ខ៩១០)

          នេះជាព្រះបន្ទូលយ៉ាងច្បាស់លាស់  មានថ្ងៃសប្ប័ទទុកសំរាប់រាស្ត្រ

របស់ព្រះ  ដែលគ្មានអ្នកណាមានអំណាចអាចផ្លាស់ប្ដូរថ្ងៃសប្ប័ទ ទៅជា

ថ្ងៃអាទិត្យ  ឬទៅជាថ្ងៃណាមួយទៀត សំរាប់ថ្វាយបង្គំព្រះ  នោះគ្មានទេ។

គម្ពីរយោង:


. ហេព្រើរ១១:

. ម៉ាកុស២:២៧២៨

. យ៉ូហាន១:

. និក្ខមនំ២០:១១

. លោកុប្បត្តិ២៦:

. អេសេគាល២០:១០១៣

. ហេព្រើរ១៣:

. ម៉ាឡាគី៣:

. យ៉ាកុប១:១៧

១០. អេសាយ៥៥:

១១. អេសាយ៥៦:

១២. ហេព្រើរ៤:១០

១៣. វិវរណ::១២

១៤. អេសាយ៥៦:

១៥. យ៉ូហាន២:១៤១៥

១៦. ម៉ាកុស១១:១៧

១៧. អេសាយ៥៨:១៣១៤

១៨. ម៉ាថាយ៥:១៧១៨

១៩. និក្ខមនំ២០:

២០. ម៉ាថាយ២២:៣៧៤០

២១. ម៉ាថាយ១៩:១៦២៣

២២. ១យ៉ូហាន៥:

២៣. ១យ៉ូហាន២:

២៤. ១យ៉ូហាន២:

២៥. យ៉ូហាន១៤:១៥

២៦. យ៉ាកុប២:១០

២៧. និក្ខមនំ២០:

២៨. យ៉ូហាន១៤:២១២៣

២៩. និក្ខមនំ២០:១៧

៣០. ចោទិយកថា៥:២១

៣១. យ៉ូហាន១៤:២៤

៣២. លូកា៤:១៦២៣

៣៣. លូកា៤:៣១៣៦

៣៤. ម៉ាកុស៣:

៣៥. ម៉ាថាយ៥, ,

៣៦. យ៉ូហាន៤:១៩២២

៣៧. ចៅហ្វាយ៩:

៣៨. ម៉ាកុស៧:

៣៩. អេសេគាល៨:១៤១៦

៤០. ទំនុកដំកើង១១៩:១៤២

៤១. យ៉ូហាន១៧:១៧

៤២. ទំនុកដំកើង១១៩:១៦០

៤៣. យ៉ូហាន៤:២៤

៤៤. យ៉ូហាន៥:១៤

៤៥. យ៉ូហាន៥:១៥១៧

៤៦. ម៉ាថាយ២៨:១៨២០

៤៧. កិច្ចការ១៩:

៤៨. យ៉ូហាន១៤:១៥, ២១

៤៩. កិច្ចការ១៦:១៣១៥

៥០. កិច្ចការ១៧:

៥១. កិច្ចការ១៨:១១

៥២. កិច្ចការ១៣:១៤១៥

៥៣. កិច្ចការ១៣:៣៨៤៤

៥៤. អេសាយ៧:១៤, :

៥៥. ហេព្រើរ៤:

៥៦. និក្ខមនំ១៦:១៩២០, ២៧

៥៧. និក្ខមនំ៣២:

៥៨. ចៅហ្វាយ២:១០១៣

៥៩. ទំនុកដំកើង៩៥:១១

៦០. ១ពេត្រុស២:១០

៦១. អេសាយ៥៦:


 

(This is for public comments. For private comments, use the form on the Contact page.)

Leave the first comment